សូមមេត្តា បញ្ឈប់សកម្មភាព អសីលធម៌ ក្នុងកម្មវិធីបណ្តាញសង្គម TikTok!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង។ល។

កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖

– បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស

– បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌

– បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម

អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More