Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អ្នកបើកបរម៉ូតូម្នាក់ ត្រូវរថយន្តមកពីក្រោយបុកស្លាប់

សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និង រថយន្ត ធ្លាប់ប្រឡាយទឹក។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៩និង១៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា រថយន្ត និងម៉ូតូបើកស្របទិសគ្នា ដោយម៉ូតូបើកមុខ ដល់ចំណុចកើតហេតុ ម៉ូតូបត់ឆ្វេងឆ្លងផ្លូវជាតិ មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យម៉ាក កាមរី(Camry )ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C:7323 បើកពីកើតទៅលិច បុកម៉ូតូ ស្កុតពីរ ពណ៌ស គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។

លោកអធិការនគរបាលស្រុកបានបន្តថា ជនរងគ្រោះមានឈ្មោះ គឹម មន្និចាន់រ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំពោះរថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរធ្លាក់ប្រឡាយទឹកហូរ ជនរងគ្រោះក្រោយពេលកើតហេតុ ០១ម៉ោងទើបរកសាកសពឃើញ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ រថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ដោយ រើត សុធី

img_1959 img_1960 img_1961 img_1962if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More