Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឧបករណ៍ខុសច្បាប់ជាច្រើនត្រូវបានដុតកម្ទេចចោល

សៀមរាប៖ ដោយឃើញថាបទល្មើសនេសាទនៅក្នុងទឹកដីបឹងទន្លេសាបមានការរីកដុះដាលនោះ លោកអភិបាលរងខេត្ត និងលោកអភិបាលរងស្រុកពួក ដឹកនាំដោយឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្ត និងលោក ស៊ុន ចាន់ថុល អភិបាលរងស្រុកពួក បានដឹកនាំកម្លាំងចម្រុះ មានកម្លាំងសហគមន៍ កម្លាំងបរិស្ថាន ផ្នែកសឹករងស្រុក កងរាជអាវុធហត្ថ ព្រមទាំងកម្លាំងនគរបាលស្រុក ចុះបង្ក្រាបបទល្មើសនេសាខុសច្បាប់ ដោយប្រើប្រាស់កាណូតចំនួន ០៤គ្រឿង ចុះបង្ក្រាប់បទល្មើសនេសាទខុសច្បាប់នៅក្នុងទឹកដីឃុំកែវពណ៌ ឃុំល្វា និងឃុំមុខប៉ែន នៃស្រុកពួក ខេត្តសៀមរាប។ ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះបានដកហូតនូវវត្ថុតាងដូចជា៖ សាច់បរមានប្រវែងចំនួន ១៥០០ម៉ែត្រ, ក្បាលបរចំនួន ១៧ក្បាល, ចំរឹងកូនឈើ ៥០០ដើម និងចាក់កូនត្រីចូលក្នុងបឹងធម្មជាតិចំនួន ២០០ក្រាម ចំពោះឧបករណ៍ខុសច្បាប់ទាំងអស់ត្រូវបានដឹកយកមកធ្វើការដុតកម្ទេចចោល។

ដោយ រើត សុធី

img_1964 img_1965 img_1966 img_1967

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More