ច្បាស់ហើយ! ឈ្មោះ ង៉ែត ពុទ្ធារដ្ឋ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ដោយសារតែមានសាធារណជន នៅតែបន្តផុសលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (FaceBook) អំពីខ្លឹមសារពាក់ព័ន្ធនឹងមន្ត្រីនគរបាលជាតិ ហើយកន្លងមកថ្មីៗនេះ ឃើញមានគណនីហ្វេស ប៊ុកមួយបានបង្ហោះចូលក្នុងទំព័ររបស់អគ្គស្នងការដ្ឋាននគរបានជាតិ ដោយបានរៀបរាប់ថា ” កាលពីឆ្នាំ២០១៨ បងប្រុសខ្លួនត្រូវជនឆបោកម្នាក់ឈ្មោះ ង៉ែត ពុទ្ធារដ្ឋ ជាមន្ត្រីនគរបាលបម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានបោកប្រាស់ដោយត្រូវចំណាយលុយក្នុងការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ហើយគិតមកដល់បច្ចុប្បន្នការងារក៏មិនបាន រីឯលុយក៏មិនបានមកវិញ ហើយឈ្មោះ ង៉ែត ពុទ្ធារដ្ឋ បានគេចវេសមិនព្រមចូលខ្លួនមកដោះស្រាយ “។

ឆ្លើយតបតាមខ្លឹមសារខាងលើ អ្នកនាំពាក្យនៃអគ្គនាយដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ៖ ឈ្មោះ ង៉ែត ពុទ្ធារដ្ឋ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាមប្រកាសក្រសួងមហាផ្ទៃលេខ ១៦៧៥ប្រក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំ២០២០ ដោយសារមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ហើយបច្ចុប្បន្នឈ្មោះ ង៉ែត ពុទ្ធារដ្ឋ មិនមែនជាមន្រ្តីនគរបាលបម្រើការងារនៅអគ្គនាយដ្ឋានភស្តុភានិងហិរញ្ញវត្ថុទៀតទេ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More