ឃាត់ស្ត្រី២នាក់ ករណី លក់កន្ទុយលេខ ខុសច្បាប់ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី កងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (លក់កន្ទុយលេខ) ចំនួន០២លើក នៅទីតាំងក្នុងក្រុងបាត់ដំបង ។

ទីតាំងទី១ នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនមនុស្ស០១នាក់ឈ្មោះ សោម គឹមហ៊ាង ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅខាងលើ ។

ទីតាំងទី២ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនមនុស្ស០១នាក់ឈ្មោះ ហេង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅខាងលើ ។

វត្ថុតាងដកហូតរួមមាន ៖ ក្រដាសកត់លេខឆ្នោតចំនួន០៨សន្លឹក, បន្ទាត់ចំនួន ០៤, ប៊ិចសរសេរចំនួន ០៧ដើម, ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង, ក្រដាសសម្រាប់ដានចំនួន០៣សន្លឹក និងប្រាក់ខ្មែរចំនួន ៥៩៣,៣០០រៀល (ហាសិបប្រាំបួនម៉ឺនបីពាន់បីរយរៀល) ។

បច្ចុប្បន្ន ក្រោយធ្វើការបង្ក្រាបឃាត់ខ្លួនកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បានអោយអ្នកប្រព្រឹត្តិទាំង២នាក់ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់កន្ទុយលេខខុសច្បាប់និងធ្វើការអប់រំរួចអោយវិលត្រឡប់ទៅមួលដ្ឋានរៀងខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More