Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បញ្ជូនខ្លួនជនសង្ស័យ០៥នាក់ស្ត្រី់ម្នាក់ទៅតុលាការក្នុងសុំនុំរឿង០៣ករណីផ្សេងគ្នា

ភ្នំពេញ:ជនសង្ស័យ០៥នាក់ក្នុងនោះមានស្ត្រីម្នាក់ផងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៣ករណីផ្សេងគ្នា។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី២៤តុលា២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន០៥នាក់ក្នុងសុំនុំរឿង០៣ករណី

-ទី១ ពាក់ព័ន្ធលួចទូរស័ព្ទ០១នាក់
-ទី២ ជួញដូរគ្រឿងញៀន០២នាកស្ត្រីម្នាក់
– ទី៣ ប្រើប្រាស់គ្រឿងញៀនមាន០២នាក់

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកសេង ហៀង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង០៥នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤
របស់ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ។

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More