លោក ឌី រ័ត្នខេមរុណ បើកកិច្ចប្រជុំកែសម្រួលសារជាថ្មី នៃ និមិត្តសញ្ញាសំគាល់ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៧

ភ្នំពេញ៖ នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និង និមិត្តសញ្ញា សង្កាត់ទាំង៧ ក្រោមអធិបតីភាព លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។

ក្នុងនោះមានការចូលរួមពី ៖១-លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ,២-លោក លោកស្រី ប្រធានការិយាល័យ ចំណុះទាំង១១៣-លោក លោកស្រី ចៅសង្កាត់ទាំង៧,៤-លោក លោកស្រី ស្មៀនសង្កាត់ទាំង៧ ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានស្នើអោយរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់កែសម្រួល និមិត្តសញ្ញាសំគាល់ផ្ទាល់ខ្លួនដែល រដ្ឋបាលខណ្ឌ-សង្កាត់បានកំណត់កន្លងមកឡើងវិញ និងធ្វើបទបង្ហាញបញ្ជាក់រូបភាព និងខ្លឹមសាររបស់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីជានិមិត្តសញ្ញាសំគាល់ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ នៅសាលារាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ បានបញ្ជាក់ថាចំពោះការជ្រើសរើសនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ-សង្កាត់ត្រូវបកស្រាយអោយបានត្រឹមត្រូវ និង ច្បាស់លាស់ពីរូបភាពនិងលក្ខណះសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនីមួយៗរួចដាក់ប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌ-សង្កាត់ដើម្បីឆ្លងនិងមានកំណត់ហេតុច្បាស់លាស់ដើម្បីផ្ញើមករដ្ឋបាលខណ្ឌ អោយបានត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ដើម្បីសរុបជូន សាលារាជធានីភ្នំពេញ កំណត់យក រួចសាលារាជធានីភ្នំពេញ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More