គំរាមកំហែងទារ លុយម្តាយ ទិញថ្នាំញៀន

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់បុរសម្នាក់ ករណី ហិង្សាក្នុងគ្រួសារ (ដុតផ្ទះ) កាលពីទី១០ មករា ២០២១ វេលាម៉ោង ១៤ និង ២០នាទីនៅចំណុច ផ្ទះជនងគ្រោះ ស្ថិតនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល​។

ជនរងគ្រោះ ឈ្មោះ គា ហេង ភេទ​ ស្រី​ អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ មុខរបរ​ មេផ្ទះ នៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ត្រូវជាម្តាយ)។

ជនសង្ស័យ ឈ្មោះ រិទ្ធ សុភាព ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុ ខាងលើ

វត្តុតាងចាប់យករួមមាន៖

ហិបឈើ ចំនួន១, ចង្ក្រាន ហ្គាស ចំនួន១, និងកំប៉ុងហ្គាស ចំនួន១, ចាន ចំនួន ៣,  គំរបកង្ហារ ចំនួន១, ដបសាំង ចំណុះ ១លីត្រ ចំនួន១។

ប្រភពប្រាប់ថា នៅថ្ងៃកើត ហេតុខាងលើ ជនសង្ស័យ ឈ្មោះ រិទ្ធ សុភាព ស្រវឹងស្រា បានយកសាំងចំនួនមួយ ដបមកចាក់ដុតផ្ទះ និងសម្ភារ:នៅក្នុងផ្ទះមួយចំនួន តែត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ សុភាព ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់តែម្តង ។

លុះមកដល់ថ្ងៃទី១២ មករា ២០២១ វេលាម៉ោងប្រហែល ១៤ និង០០ នាទី ជនសង្ស័យ ឈ្មោះ រិទ្ធ សុភាព បានចូលមកផ្ទះវិញរករឿងហើយបានវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះម្តងទៀត និង គំរាមកំហែងទាលុយម្តាយ ដើម្បីយកទៅទិញថ្នាំញៀន ប្រើប្រាស់ តែម្តាយមិនអោយក៏រករឿងដុតផ្ទះជាលើកទី២ ពេលនោះម្តាយជនសង្ស័យ ក៏តេទូរស័ព្ទមកប្តឹងសមត្ថកិច្ច អោយធ្វើការ ឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះរិទ្ធ សុភាព ចាត់ការតាមនីតិវិធីតែម្តង។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More