ស្ងាត់ៗ ត្រជាក់ៗ មណ្ឌលគីរី ដូច កក្រេីកបទល្មេីស ឈេី ច្រករបៀង ដាក់ដាំ ទៀតហេីយ!
ខេត្តមណ្ឌលគិរី៖ បើតាមប្រភព ពីខេត្តមណ្ឌលគីរីថ្មីៗនេះ ជារៀងរាល់យប់តាមច្រករបៀង ដាក់ដាំ មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វាដាក់ដាំ គឺ លោក យូ សុធា បានចេញមុខជាអ្នកឃុបគិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកខាងលើនេះ យ៉ាងរាលដាល ក្នុងន័យដើម្បីជាថ្នូរនឹងផលប្រយោជន៍ប្រមូលញាត់លុយចូលហៅប៉ាវតាមបែបពុករលួយ យោង តាមប្រភពក្នុងមូលដ្ឋាន ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយះនេះឈ្មួញឈើនៅតែអាចដឹក ជញ្ជូនឈើប្រណីត និងឈើប្រភេទ លេខ១ចេញ ទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាល ព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាប់ឈ្មួញឈើល្បីៗបាននោះឡើយ។
ព្រោះលោក យូ សុធា គឺជាអ្នកមានសិទ្ធិធំជាងគេក្នុងការបើកប៉ារ៉ាស់អោយឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនហើយមានខ្នង បង្អែកដ៍រឹងមាំគឺអភិបាល ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ចំពោះទង្វើលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វាដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។
តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ មួយចំនួនបានរាយការណ៍ឲ្យដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងគគ្រឹកគគ្រេងហើយលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយផងដែរ។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំនេះដោយមានការឃុបគិត បើកដៃពីសំណាក់ លោក យូ សុធា នោះគឺលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ប៉ុន្តែលោក ឡោ សុខា មិនចាត់វិធានការទៅលើ លោក យូ សុធា ដែលបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ។
ប្រការនេះ ហើយទើបមជ្ឈដ្ឋាននានា សង្ស័យថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺជាអ្នកឃុបគិតឲ្យ លោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
មន្ត្រីនគរបាលមួយចំនួន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្លាប់ល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកហើយដោយគ្មានក្រសួងនិងស្ថាប័នពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពបានឲ្យដឹងទៀតថា តាំងពីជំនាន់លោក អ៊ុក សំណាង នៅធ្វើជាស្នងការនគរបាលខេត្តមណ្ឌលគិរី រហូតដល់សម័យលោក ឡោ សុខា មកកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺ លោក យូ សុធា នៅតែមានអំណាចយ៉ាងធំធេង ក្នុងការឃុបគិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកដដែល។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្ត សាំយ៉ុង រថយន្តឡង់គ្រឺស័រកែច្នៃ និងរថយន្តប្រភេទផ្សេងៗទៀតប្រមាណជាច្រេីនគ្រឿង សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ជារៀងរាល់យប់។
បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះករណីលោក ស្វាយ សំអ៊ាង និង លោក ឡោ សុខា ឃុបគិតជាមួយ លោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងខ្លា ពីប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕
ជុំវិញករណីខាងលើ អង្គភាពយើងនឹងផ្សាយលម្អិតបន្ថែមទៀត ប្រសិនបើការពន្យល់បកស្រាយពីអាជ្ញាធរ សមត្ថកិច្ច ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ ចិន្តា