អភិបាលខណ្ឌសែនសុខ ប្តឹងបុរសម្នាក់ ក្រោយរងការប្រមាថធ្ងន់ធ្ងរ!

ភ្នំពេញ៖ លោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ សូមធ្វើការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:​ នៅព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់លោក បានទទួលមរណភាព​ ហើយដើរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដើម្បីសុំថវិកាចូលបុណ្យ។

លោកអភិបាល សូមធ្វើការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ​ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។

ជាមួយគ្នានេះ​ លោកអភិបាល បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។

អាស្រ័យហេតុនេះ​ សូមសាធារណជនមេត្តាជ្រាប​ និងកុំចាញ់បោកបុគ្គលខាងលើនេះ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More