ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ លើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាយប់ថ្ងៃពុធ ទី ១៣ ខែមករា ឆ្នាំ២០២១ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ មានការចូលរួមពីកំលាំងអធិការដ្ឋាននគរបាលខណ្ឌ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងចូលរួមសរុបចំនួន ៦៣នាក់ រួមមាន៖
កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ/សង្កាត់ ចំនួន៣៨នាក់,កម្លាំងអធិការនគរបាលខណ្ឌ ចំនួន១៥នាក់,
និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន១០នាក់។

ក្រោយប្រតិបត្តិការ ជាលទ្ធផលក្នុងការត្រួតពិនិត្យមានដូចជា៖ រថយន្តបានចំនួនសរុប ១៦គ្រឿង, ម៉ូតូត្រួតពិនិត្យសរុបចំនួន ១១២គ្រឿង, ម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន១៩រឿង ដោយឡែក អាវុធឆ្លងកាត់គ្មាន។

លោក ហ៊ត គឹមនី បញ្ជាក់ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ ដែលដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានដាក់បទបញ្ជាឲ្យដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More