កូនស្រី២នាក់ ប្តឹងម្តាយបង្កើត បានដោះស្រាយបញ្ចប់ ក្រៅប្រព័ន្ធតុលការហើយ!

ឯកឧត្តម ដួង តារា៖ តាមរយៈការជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទគ្រួសារក្រៅប្រព័ន្ធតុលការ រវាងកូនស្រីទាំង២ (ឈ្មោះ ប៊ុត អេងលី អាយុ ២០ឆ្នាំ និង ប៊ុត ឡេងហៀង អាយុ ២៣ឆ្នាំ ជាមួយនឹងម្តាយបង្កើត ឈ្មោះ ឌឿក ចន្ធូ អាយុ ៤២ឆ្នាំ) ដែលមានស្រុកកំណើតនៅ ភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារទាំងមូលនឹងបានរស់នៅមានភាពស្និទ្ធស្នាលនឹងគ្នាឡើងវិញ ដោយមិនចាំបាច់ជ្រើសរើសយកការស្អប់ គុំគួន កាត់កាល់គ្នាមកធ្វើជាដំណោះស្រាយឡើយ។

បញ្ហាវិវាទគ្រួសារកន្លងមកនេះ គឺដោយសារឪពុកម្តាយបានលែងលះគ្នា ហើយបន្ទាប់មកក៏បានបន្ថែមបញ្ហាដល់កូនទាំងស្រី២ប្រឈមជាមួយនឹងម្តាយបង្កើត។

នៅក្នុងការសម្របសម្រួលបញ្ចប់វិវាទកន្លងទៅ ភាគីកូនទាំង២ក៏បានយល់ព្រមទទួលប្រាក់១ម៉ឺនដុល្លារ ពីម្តាយ ហើយយល់ព្រមរួមរស់ទាក់ទងគ្នារវាងកូននិងម្តាយឡើងវិញ។

ពិតណាស់ ទោះបីប្រាក់ដែលក្មួយទាំង២ទទួលពីម្តាយមិនបានគ្រប់ដូចបំណង ក៏ប៉ុន្តែសេចក្តីស្រឡាញ់រវាងម្តាយនិងកូនគឺមានទំហំធំធេងណាស់! ម្តាយសុខចិត្តទ្រាំលំបាកគ្រប់យ៉ាងដើម្បីកូនៗ ។

ទឹកដោះម្តាយថ្លៃណាក្មួយៗ ហើយកុំជឿលើការអូសទាញញុះញុងពីអ្នកដទៃដែលធ្វើអោយសេចក្តីស្រឡាញ់របស់ក្មួយទាំងពីរនិងម្តាយបាត់បង់ទៅវិញ។

សូមជូនពរអ្នកម្តាយនិងកូនទាំង២បានរួមរស់នៅសុខសប្បាយមានសុភមង្គលជាមួយគ្នាជារៀងរហូត។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More