ចុម! លួចរថយន្តដឹកប្រេង ? ចាប់បានទាំងអ្នកលក់ និងអ្នកទិញ ៣នាក់!
កណ្តាល៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានករណីលួច (រថយន្តដឹកប្រេង) កើតឡើង នៅចំណុចឃ្លាំងដាក់ប្រេងសាំង ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួច រថយន្តដឹកប្រេង១គ្រឿង ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្កណ្តាល មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ជាអ្នកលួចរថយន្ត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ និង បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាអ្នកទទួលពលចោរកម្ម។
សម្ភារៈបាត់បង៖ សឺទែនប្រេងចំនួន ១។
វត្ថុតាងដកហូត៖ រថយន្ត ១គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។