ប៉ូលិស ចាប់ក្រុមអ្នកលេង៣នាក់ ករណីបង្កហិង្សាដោយចេតនា

បាត់ដំបង៖នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពេលធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់បណ្តាលអោយបែកមាត់ហូរឈាមរហាម។

ជនសង្ស័យទាំង៣មានឈ្មោះ៖១-ហ៊ាង គឹមហាង ភេទប្រុស ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ទី២-ឈ្មោះចាយ ដូ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ទី៣-ឈ្មោះ ឆាំ សំបូរ ហៅទីន ភេទប្រុស រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានវាយជនរងគ្រោះកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នៅក្នុងស្ថានីយរថភ្លើង។

ចំណែកជនរងគ្រោះឈ្មោះឡុង ញើង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនបង្កហេតុទាំង៣នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ថា៖មូលហេតុដោយសារជនសង្ស័យខឹងបុរសរងគ្រោះសម្លឹងមើលមុខខ្លួនក៍ស្រាប់តែស្ទុះទៅវាយទាំងកម្រោល។

វត្ថុតាងដែលសមត្ថកិច្ចដកបានពីជនសង្ស័យរួមមាន៖កាំបិត កែច្នៃ១ដើម រណាអារទឹកកក១ និងដែកឆាប១។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់នោះទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More