Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ូតូ ០២គ្រឿង ត្រូវបានរថយន្តគៀរដួលបណ្ដាលឲ្យអ្នកបើកបរ រងរបួស

សៀមរាប៖ នៅវេលាម៉ោង ០៥ៈ៤៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត បើកបរក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកដើមចំបក់នៅខាងស្តាំដៃ ហើយបានជ្រុលទៅប៉ះម៉ូតូ ០២គ្រឿងទៀត បើកបញ្ច្រាសទិសគ្នាជាមួយរថយន្តពីជើងទៅត្បូង បណ្ដាលអ្នកបើកបរម៉ូតូរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខាងត្បូងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចំងាយ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាលស្តីទីស្រុកបន្ទាយស្រីបានឲ្យដឹងថា រថយន្តក្រោយពេលកើតហេតុបានបើករត់គេចខ្លួនរហូតដល់ភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី រថយន្តដាច់កងមុខផ្នែកខាងស្ដាំទៅលេងរួច អ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

លោកអធិការនគរបាលស្តីទីបានបញ្ជាក់ថា រថយន្តបង្ករម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V:6344 បើកបរដោយឈ្មោះ យុក សាប៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ចំណែកជនរងគ្រោះក្នុងករណីខាងលើនេះមាន ឈ្មោះ នួន វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1U:9350 និងម្នាក់ទៀតឈ្មោះ ម៉ោញ ម៉ារីយ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1J:7159 ជនរងគ្រោះទាំង ០២នាក់រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប រងរបួសស្រាល។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។

ដោយ រើត សុធី

14670792_413522305702547_7865064696654264167_n  14713796_413522312369213_4108941671634338975_n 14695484_413522299035881_95540372285913841_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More