Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តRANGEROVERស្លាកលេខភ្នំពេញ2R-4777 ម្ចាស់ស្រវឹងបុករង្វង់មូលវត្តភ្នំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តសេរីទំនើបបោះពួយយ៉ាងលឿនបួងចង្កូតមិនទាន់ ជ្រុលទៅបុករង្វង់មូលវត្តភ្នំពេញពេញទំហឹងបណ្ដាលរថយន្តវិលមួយជុំរថយន្តផ្ងាជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន ពេញ។

 
យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតគេបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបម៉ាកRANGEROVERពណ៌សពាក់ស្លាកលេខភ្នំពេញ2R-4777 បើកតាមបណ្ដោយផ្លូវនរោត្ដមទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បួងចង្កូតមិនទាន់ជ្រុលទៅបុករង្វង់មូលវត្តភ្នំរងការខូចខាតបែកខឿនរង្វង់មូល រថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង ខូចរថយន្តយ៉ាងដំណំនិងផ្ទុះពោងទាំងពីរ តែសំណាងល្អម្ចាស់រថយន្តមិនមានរបួសនោះទេបានបើកទ្វារថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

 
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

https://youtu.be/Ybt0QOtq-yEif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More