Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្មករកម្មការនី រោងចក្រ រុន តៃ ៣៤០នាក់ ទទួលប្រាក់បំណាច់មុខងារជាក់ស្តែង បានពីការលក់ឡៃឡុងសំភារះក្នុងឃ្លាំង

ភ្នំពេញ៖ នៅវេលាម៉ោង ១០និង ២៥ នាទីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦នៅចំណុច រោងចក្រ កាត់ដេរសំលៀកបំពាក់ រុន តៃ ដែលមានទីតាំង ស្ថិតនៅផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភំ្នពេញ ។ ដែលមានថៅកែជនជាតិចិនបុគ្គលិក កម្មករសរុប ៣៤០ នាក់ ដែលធ្វេីកូដកម្ម ទាមទារប្រាក់បំណាច់មុខងារនោះ ជាក់ស្តែង។ ការដោះស្វែងរកដំណោះស្រាយនេះ ដឹកនាំផ្ទាល់ដោយលោក ឌី រ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ  និងតំណាងក្រសួងការងារ សហជីព កម្មករ កម្មការនី បានឯកភាពគ្នាលក់ឡៃឡុង នៅសំភារះក្នុងឃ្លាំង(ដោយឯកភាពពីម្ចាស់ដី) បានចំនួន២១០០០$ រួចមក ក៏ក្រុមការងារបែងចែកទៅអោយកម្មករ កម្មការនី ចំនួន ៣៤០នាក់ ដោយក្នុងមួយនាក់ទទួលបានប្រាក់ចំនួន៦០ដុល្លារ($) ។

ពេលវេលាបានបញ្ចប់បេីកលុយកម្មករចប់សព្វគ្រប់នៅវេលាម៉ោង ២ និង ៣៥នាទី នាថ្ងៃ ខែឆ្នាំដដែល ។
កម្មករ កម្មការនី បានសំដែងភាពសប្បាយចិត្តរីករាយក្រៃលែងបំផុតនៅពេលដែលក្រុមការងារអាជ្ញារធរខណ្ឌ ក៏ដូចតំណាងក្រសួងការងារបានដោះស្រាយជូនបងប្អូនកម្មករទាន់ពេលវេលា។

a5af2a26-65f2-4e25-9fd7-e6a527934c70 c566842a-8789-4c0e-b64d-fc6596c47cad d90d3209-9979-45a0-ae92-ad403c15969b e9eb5aac-9311-48bc-a3f7-416e4682a9c9

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More