Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួន​​បានជនសង្ស័យ​ ដែលជាបក្ខពួក​ជនជួញដូរ​គ្រឿងញៀន ជាង១៤មុឺន​គ្រាប់​

ខេត្តបន្ទាយមានជ័យ៖  នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជួញដូរគ្រឿងញៀនជាង១៤មុឺនគ្រាប់។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ឆ ភិឆិតឆៃ ភេទប្រុស កើតឆ្នាំ១៩៦៣ ត្រូវបានឃាត់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ វិច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន២៤ដុំធំ ស្មើនឹង១៤៤០០០គ្រាប់ រថយន្តកាមរីឆ្លាម១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ដាវសាម៉ូរៃ១ដើម។ សុវណ្ណ

11222589_1098554833573136_2769406617626509965_n 14691057_1098554890239797_5054896657386638604_n 14695606_1098554850239801_123770745999808677_n

1 of 4,889

ចំនួនអ្នកទស្សនា
  • 1
  • 1,276
  • 2,045
  • 8,763,772

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More