Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចៅសង្កាត់ព្រែកប្រា បានវាយសន្តិសុខម្នាក់រហូត បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

ភ្នំពេញ៖ សន្តិសុខម្នាក់ ត្រូវបុរសម្នាក់ដែលអាងខ្លួនជាចៅសង្កាត់ព្រែកប្រា វាយ មួយដៃចំក្បាល ផ្ទុបទៅនឹងជញ្ជាំងថ្មកាលពីល្ងាចថ្ងៃទី24 ខែតុលា ឆ្នាំ2016 បណ្ដាលអោយ សន្តិសុខខាងលើ រងរបួស ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រួចក៏បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

បច្ចុប្បន្នសន្តិសុខរូបនេះពុំទាន់មានស្មារតីប្រសើរឡើងវិញនៅឡើយទេ ដែលគ្រូពេទ្យនិយាយ ថាអាចប៉ះ ពាល់ដល់សរសៃប្រសាទខួរក្បាល។
ប្រភពបានបន្តថា បុរសម្នាក់ដែលបានអះអាងថាខ្លួនជាចៅសង្កាត់ ព្រែកប្រារ ថាខ្លួនមានអំណាច ដើរ ធ្វើបាបអ្នកតូចតាច តាមតែអំពើចិត្ត ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការលើចៅសង្កាត់រូបនេះផង ។  ប្រភព៖ Facebook Viza Tong

បញ្ជាក់៖ ជុំវិញករណីខាងលើ ធី អិន អិន ពុំទាន់ បានការបំភ្លឺណាពីលោកចៅ សង្កាត់ព្រែកប្រានៅឡើយទេ ថាតើការណីខាងលើពិត ដូចដែល account facebook បានលើកឡើងឬយ៉ាងណា?
ធី អិន អិន និងផ្សាយជូនឡើងវិញរាល់ការបកស្រាយរបស់លោក ចៅសង្កាត់ ឬអង្គភាពពាក់ព័ន្ធ ជុំវិញបញ្ហានេះ។

8373ee56-3196-48eb-9dbd-99c0f0a0583c

img_2274

img_2269 img_2271 img_2272

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More