Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សន្លប់ធំ និងរងរបួសធ្ងន់ម្នាក់ខណៈ ស្រវឹងជិះម៉ូតូដួលខ្លួនឯង ហើយត្រូវម៉ូតូជិះមកពីក្រោយបុកពីក្រោយពេញទំហឹង!

ភ្នំពេញ៖ បើស្រវឹងសូមកុំបើកបរ តែបើបំពានបន្តលទ្ធផលជាកើស្តែងឃើញហើយ  បុរសម្នាក់ជិះម៉ូតូដោយស្ថានភាពស្រវឹងជោគជាំហើយគ្រប់គ្រងខ្លួនឯងមិនបាន  ដួលតាមដងផ្លូវភ្លាមៗនោះមានម៉ូតូមកពីក្រោយជិះ មកបុកពីក្រោយបណ្តាល អោយរងរបួសធ្ងន់សងខាងករណីគ្រោះថ្នាក់ចរចរណ៍នេះ បានកើតឡើងកាលេពីវេលាម៉ោង ២១និង៥០នាទីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុច មុខរោងចក្រគង់ ហុង ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោគជាំជិះម៉ូូតូមួយគ្រឿងម៉ាកហុងដា ម៊ូ ពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ 1FC- 6445 ជិះតែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងលុះមកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូខាងលើដួលតែម្នាក់ឯងហើយភ្លាមៗនោះដោយសារតែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ សៀមរាប 1F-2203 បើកបរដោយបុរសម្នាក់មានឈ្មោះឈួយ ហ្វីលីយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិសិត្ស បើកបរស្របទិសគ្នាពីកើតទៅ លិចបានវាក់អ៊ើនិងម៉ូតូដួលខាងមុខចាប់ហ្វ្រាំងមិនទាន់ក៍បានបុកចំពីក្រោយពេញទំហឹងបណ្ដាលអោយ ជនរងគ្រោះរងរបួសសន្លប់ស្ដូកស្ដឹងចំនែកម្ចាស់ម៉ូតូដែលស្រវឹងនោះរងរបួសរយែសក្បាលធ្ងន់ធ្ងរ ។

 

ក្រោយពេលកើតហេតុអ្នកនៅកន្លែងកើតហេតុបានទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន គឹម សុង មកដឹកជនរងគ្រោះទាំងពីរនាក់កទៅព្យាបាលនៅឯគ្លីនិកចំនែកឯម៉ូតូទាំងពីរគ្រឿងនិងទ្រព្យសម្បត្តិជនរងគ្រោះបានប្រគល់អោយសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕

2aa4802e-8c87-4649-b67e-690f0d961fde 8ad80e08-c4e3-4c83-8618-29cf56906b52 c9735c1e-6f5b-4a14-a1c4-06688aecb36f ca50d5c9-f917-48df-b785-3584ae65d001 e36b17a8-a1a8-40e5-a391-0f03f0bf68fa

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More