Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នារីធ្វើការនៅទូរទស្សន៍ជាតិត្រូវចោរឆក់កាបូកលុយយកទៅបាត់នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ នារីម្នាក់បំរើការនៅទូរទស្សន៍ជាតិកម្ពុជាម្នាក់ត្រូវបានជនសង្ស័យជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យក កាបូកលុយយកទៅបាត់មិនខំខានសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលវេលម៉ោង៩និង៤០នាទី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជិតការ៉ាសាំងសូគីមិចក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

នារីជាជនរងគ្រោះមានឈ្មោះជាតិ ចំរុង ភេទស្រី អាយុ២៦ឆ្នាំមុខរបរ ជាបុគ្គលិកទូរស្សន៍ជាតិកម្ពុជា ស្នាក់នៅម្តុំទូតចិន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពពីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគេបានចេញពីហូបបង្អែមនៅផ្សារដេប៉ូបានបើកម៉ូតូ ធូដេគោល បំណងត្រលប់ទៅផ្ទះបើកតាមបណ្ដោយផ្លូវ ១៨២ទិសដៅពីកើតទៅលិចខណៈមកដល់កែងផ្លូវ ២៧១ស្រាប់តែមានជនសង្ស័យមានគ្នាពីរនាក់បើកម៉ូតូ សង់បិុចមិនចាំស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូកដៃយកទៅបាត់គេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថារបស់ដែលបាត់បង់នៅក្នុងកាបូកនោះរួមមានអត្តសញ្ញាណប័ណ្ណ និងកាតធនាគារព្រមទាំងលុយមួយចំនួនធំ។ ក្រោយកើតហេតុនារីរងគ្រោះរូបនោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកថ្លាតែប៉ុណ្ណោះ៕ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

https://youtu.be/qBv_WRk6kfg} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More