Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នារីម្នាក់ត្រដរខ្យល់ស្លាប់​ក្នុងសណ្ឋាគារ ក្រោយពីរួមភេទជាមួយមន្ត្រីមានមុខមាត់ម្នាក់

ភ្នំពេញ៖ នារីម្នាក់បានត្រដរខ្យល់និងគាំងបេះដូងស្លាប់នៅក្នុងសណ្ឋាគារ <<មេគង្គ ហេង មហាផល>>បន្ទាប់ពីបានរួមរក្សជា

មួយមន្ត្រីអាវុធហត្ថម្នាក់ ហើយភ្លាមៗនោះត្រូវបានគេព្យាយាមបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសលរូបនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៏នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ តុលា លើវិថីកែវចិន្តា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ប្រភពបានអោយដឹងថា នារីរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៏នោះមានឈ្មោះទុំ គឹមហ៊ឺ អាយុ២៥ឆ្នាំ ជានារីខារ៉ាអូខេ៧២ ម្តុំដំបូកខ្ពស់ និងមានស្រុកកំណើតនៅភូមិព្រែកបុក ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល។ ចំនែកដៃគូររួមភេទរបស់នាងនោះមិនត្រូវបានស្គាល់ឈ្មោះទេ តែគេគ្រាន់តែដឹងថាជាមន្ត្រីអាវុធហត្ថម្នាក់ ។

 

ប្រភពបន្តថា បុរសជាអាវុធហត្ថខាងលើ និងនារីរងគ្រោះត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នា ហើយមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងពិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរសអាវុធហត្ថ នៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួច ពួកគេទាំង២នាក់ ធ្វើដំណើរមកក្រេបទឹកឃ្មុំនៅក្នុងសណ្ឋាគារខាងលើ ។ លុះមកដល់វេលាកើតហេតុក៏មានការភ្ញាក់ផ្អើលថា នារីរងគ្រោះបានត្រដរខ្យល់រហូតគាំងបេះដូងស្លាប់តែម្តង ។

 

ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវបន្ត ដោយឡែកសាកសពនារីរងគ្រោះបន្ទាប់ពីពិនិត្យរួច បានប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

892453e3-efc0-4c93-be59-f0d4bae985401untitled

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More