Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ធប្រមាណ៥០០នាក់នាំគ្នាដាក់ពាក្យបណ្ដឹងរឿងរ៉ែមាស ដល់សម្ដេចនាយករដ្ធមន្ត្រី ហ៊ុន សែន

មណ្ឌលគិរី៖ ប្រជា សហគមន៍ រ៉ែ មាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាជាង ៥០០នាក់នាំគ្នាផ្តិតមេដៃស្នើសុំកិច្ច អន្តរាគមន៍ ពី រាជរដ្ឋាភិបាល ដើម្បី ឲ្យ ជួយ ពួកគាត់ អាច ប្រក បរបរ ជីក រក រ៉ែ តាម គ្រួសារ ជាធម្មតា ខណៈ ប្រជាជន ក្នុង តំបន់ ខាងលើ គឺ ពឹងផ្អែក ទាំងស្រុង ទៅលើ មុខរបរ ជីក មាស ដោយសារ ស្ថានភាព ដី នៅ ទីនោះ មិនអាច បង្ករ បង្កើន ផលដំណាំ បាន ។

ក្នុង លិខិត ដែល ក្រុម សហគមន៍សិប្បកម្មរ៉ែមាសបាន ស្នើសុំ រួមជាមួយស្នាមមេដៃចំនួន៥២៧ នាក់បានឲ្យដឹងថាតំបន់ សហគមន៏ រ៉ែមាសចុងផ្លាស់ ជាតំបន់ដែលពួកខ្ញុំរស់នៅ និងប្រកបមុខរបរធ្វើ រ៉ែមាសតាមបែបបុរាណលក្ខណៈគ្រួសារ តាំងពី ឆ្នាំ ១៩៨៨ មក ម្លេះ ។

សេចក្តី ក្នុង លិខិត បាន បន្តថា រហូតដល់ ឆ្នាំ ២០១៥ ទើប ក្រសួង រ៉ែ និង ថាមពល ផ្តល់សិទ្ឋស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែ មាស ( ទ្រង់ទ្រាយ តូច ) ដល់សហគមន៍សិប្បកររ៉ែចុងផ្លាស់យើងខ្ញុំ ដោយកំណត់ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ ។ ប៉ុន្តែរយៈពេល មួយឆ្នាំជាងមកនេះ ក្រោយពីពួកយើងខ្ញុំអនុវត្តន៍តាមការកំណត់ជម្រៅមិនឲ្យលើស២០ម៉ែត្រ គឺពុំទទួលបាន ទិន្នផលរ៉ែ នោះទេ ។

លោក សាន់ ដា រិ ទ្ឋ ប្រធាន មន្ទីរ រ៉ែ និង ថាមពលខេត្តបានឲ្យដឹងថាដើម្បី គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែមាសបែប អនាធិបតេយ្យ ក្រសួង សម្រេចឲ្ មន្ទីររៀបចំចងក្រងជាសហគមន៍សិប្បកររ៉ែមាសដើម្បីមានភាពងាយស្រួយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកបរបររករ៉ែបានស្របច្បាប់ ។

លោកក៏បានប្រតិកម្មដែរថា លោកក៏ មិនព្រងើយកន្តើយ អនុញ្ញាត ឲ្យជនខិលខូចអាចបន្លំយកច្បាប់ដែលក្រសួងចេញឲ្យទៅធ្វើអាជីវកម្មខុសកិច្ចសន្យាដែរដោយមន្ទីរជំនាញតែងបានចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ ។

ការស្នើសុំរបស់ប្រជាសហគមន៍ រ៉ែ មាស ក្នុងស្រុកកែវសីមា ដែលមានដាក់ជូនទៅ ខុទ្ទកាល័យ សម្តេច តេ ជោ និង ក្រសួង រ៉ែ និង ថាមពល កាលពី ថ្ងៃទី ១៦ សីហា ២០១៦ កន្លងទៅរហូតមកដល់រសៀល ថ្ងៃទី ២៥ តុលា ២០១៦ គេនៅមិនទាន់ ទទួលបានការឆ្លើយតប ណាមួយមន្ត្រី រដ្ឋាភិបាល ចំពោះ ប្រជាពលរដ្ឋ នៅ ឃុំ ចុង ផ្លាស់ នោះ នៅឡើយ ទេ ៕ ដោយ៖ សាតចិន្ដា

918f7f98-bc8d-4c91-b2ee-24adc6f9a0d5 bad7bd2c-ac30-4d6b-8b0d-048d00a1c9db f5c535e3-99d1-4e59-9502-ae3b828c26a518ea7dbc-d444-46c8-93c5-5c7a66813e79

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More