Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីបរទេសម្នាក់ស្រែកយំននាលដី ព្រោះលោកចោរឆក់កាបូបលុយយកទៅបាត់នៅខណ្ឌចំការមន

ភ្នំពេញ៖ ស្ត្រីជនជាតិបរទេសម្នាក់ បានស្រែកទ្រហ៊ោយំ លើដងផ្លូវ ហើយននាលដីដោយស្ដាយទ្រព្យរបស់គាត់ ក្រោយពីត្រូវជនសង្ស័យមានគ្នាបួននាក់ជិះម៉ូតូ២ គ្រឿង មកទាញយកកាបូកលុយរបស់គាត់យកទៅបាត់គ្មានរំខានសមត្ថកិច្ចណាបន្តិចសោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដើរតាមដងផ្លូវលេខ៤៦០ លុះមកចំណុចកើតហេតុកែងផ្លូវលេខ១៥៥ ស្រាប់តែលេចជនសង្ស័យមានគ្នា៤នាក់ម៉ូតូពីរគ្រឿង១ម៉ាកIcon មិនចាំស្លាកលេខ និង១គ្រឿងទៀតមិនចាំ់ម៉ាកជិះមកអែបក៍ធ្វើសកម្មភាពឆក់ការបូករបស់គាតកំពុងតែស្ពាយជាប់នឹងខ្លួន បណ្ដាលអោយដាច់គាត់ក៍ដួលទៅលើដី ពេលឆក់បានហើយជនសង្ស័យក៍គេចខ្លួនបាត់ស្រមោល។ ធ្វើអោយគាត់ស្ដាយទ្រព្យសម្បត្តិរបស់គាត់ដែលបានបាត់បង់អស់ពីខ្លួនគាត់ក៍ស្រែកទ្រយំលនាលដីគួរអោយអាណិតជាពន់ពេក។

ប្រភពដដែលបានបន្តថាទ្រព្យសម្បត្តិដែលជនសង្ស័យ យកទៅនៅក្នុងកាបូបរបស់គាត់រួមមានលុយដុល្លារចំនួន ១៨០០ដុល្លារកាតអេធីអឹមទូរសព្ទ័ទំនើប២គ្រឿងប៉ាស្ព័រនិងកូនសោរផ្ទះមួយចនួនទៀត។

ក្រោយកើតហេតុជនរងគ្រោះត្រឹមតែបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលទំពូងតែប៉ុណ្ណោះ៕ដោយព្រះអង្គខ្មៅមានរិទ្ធិ

screenshot_2016-10-26-02-22-16

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More