Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ២នាក់ធ្វើសកម្មភាពវាយប្លន់មិនបានសំរេចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូមិនបានសំរេច ត្រូវសមត្ថកិច្ចទំនប់ទឹកក្របួចបានទាំងពីរនាក់ និងដកហូតម៉ូតូ១គ្រឿង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣oនាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យទី១មានឈ្មោះ ឆេង មានរាជ អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងប្រលឹង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២មានឈ្មោះ យឹម ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ និងស្នាក់មិនពិតប្រាកដ។ ចំនែកជនរងគ្រោះមានឈ្មោះចិន្ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្សារបែក ចាន ហើយជនរងគ្រោះទី២ឈ្មោះរិទ្ធ ភេទប្រុសអាយុ ១៩ឆ្នាំ ស្នាក់ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ និងជនរងគ្រោះទី៣ឈ្មោះតា ភេទស្រីអាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។

ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះមានគ្នាបីនាក់បានចេញពីក្លិបថប បើកម៉ូតូ១គ្រឿងតាមបណ្ដោយផ្លូវ២៧១ពីត្បូងទៅជើងចំណែកជនសង្ស័យមានគ្នាពីនាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់បិុច ពាក់ស្លាកលេខភ្នំពេញ 1BP-2925 បានតាមពីក្លិប មករហូតដល់មុខមុន្ទីរពេទ្យរុស្សីបានធ្វើសកម្មភាព យក ដំុថ្មគប់វាយប្លន់តែមិនបានសំរេច ត្រូវជនរងគ្រោះស្រែក ចោរ ខណៈពេលនោះសមត្ថកិច្ចកំពុងតែល្បាតផងនោះក៍បានដេញចាប់ប្រផាត់ប្រភើង ធ្វើការចាប់ខ្លួនរហូតដល់ស្ពានច្បារអំពៅ ទើបឃាត់ខ្លួនបានទាំង២ នាក់និងដក ហូតម៉ូតូ១គ្រឿងផងដែរ។

បច្ចប្បន្នជនសង្ស័យនិងម៉ូតូជាមធ្យាបាយរបស់ជនសង្ស័យត្រូវនាំមកអធិការដ្ឋានចំការមនដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះក៍បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយដែរ។ដោយ៖ព្រអង្គខ្មៅមានរិទ្ធិ

https://youtu.be/8CtqBwWmzw8} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More