Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កូនរំលោភម្តាយបង្កើតដល់ទៅ៦ឆ្នាំ ទើបប្ដឹងសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ បុរសម្នាក់ព្រោះតែស្រេកឃ្លានតណ្ហា បានរំលោភម្ដាយបង្កើតទៅដល់ប្រាំមួយឆ្នាំឯណោះ ទើបតែព្រឹកមិុញនេះបងប្អូនមកដាក់ពាក្យបណ្ដឹងតែម្ដង។ ហេតុការណ៍នេះធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ជនល្មោភកាមមានឈ្មោះយឹម ហ៊ួត ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ និងមានប្រពន្ធកូន២នាក់បានបែកបាក់គ្នារយះពេល៣ឆ្នាំមកហើយ ដោយឡែកកូនទាំងពីរនាក់ចែកគ្នាមួយម្នាក់សព្វថ្ងៃរស់នៅជាមួយម្ដាយបង្កើត។

ម្ដាយរងគ្រោះមានឈ្មោះល ឈ ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅផ្ទះកើតខាងលើ។

ប្រភពពីម្ដាយរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថាកូនរបស់តែងតែធ្វើបាបស្ទើររាល់ថ្ងៃ ទារលុយយកទៅទិញគ្រឿងញៀនបើមិនអោយ វាយធ្វើបាបនិងឈានទៅចាប់គាត់ជាម្ដាយបង្កើតរំលោភជាយូរឆ្នាំមកហើយ។

ចំពោះករណីនេះរូបគាត់ សូមមិនប្រាប់ទៀតអោយដឹងទេព្រោះអាណិតកូនណាមួយខ្លាចខ្មាស់គេ តែដោយទ្រាំនឹងទង្វើរបស់កូននេះលែងបានតទៅទៀត ក៍យករឿងនេះទៅប្រាប់កូនផ្សេងៗទៀត ទើបកូនៗមកដាក់ពាក្យប្ដឹងអោយសមត្ថកិច្ចចាត់ការតែម្ដងទៅ។ ក្រោយពីដាក់ពាក្យបណ្ដឹងហើយសមត្ថកិច្ចបានចុះទៅដល់ផ្ទះចាប់វាយខ្នោះជនល្មោភកាមរូបនោះតែម្ដង។

បច្ចប្បន្នជនល្មោភកាមត្រូវបានសាកសួរ និងធ្វើកំណត់ ហេតុ បញ្ជូនបន្តមកអធិការដ្ឋានខណ្ឌឫស្សីឃុំខ្លួនបណ្ណោះអាសន្ន ចាត់ការតាមវិតិនិធីច្បាប់។ ដោយ៖ មេឃមិនទាន់ភ្លៀង

1 of 4,897

ចំនួនអ្នកទស្សនា
  • 1
  • 4,609
  • 1,546
  • 8,772,394

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More