Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក កៅ ខុនដារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង និងលើកទិសដៅបន្ត

ខេត្តកោះកុង៖ លោកកៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ រយៈពេល៩ខែ ឆ្នាំ២០១៦ និងលើកទិសដៅបន្ត។

ក្នុងពិធីនៃកិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាល/ប្រធានក្រុមប្រឹក្សា ក្រុង/ស្រុកអធិការនគរបាលក្រុង /ស្រុក អាវុធហត្ថក្រុង /ស្រុក សង្កាត់ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ/សង្កាត់ផងដែរ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនោះ គឺដើម្បីពិភាក្សាលើការងារ និងបន្តដោះស្រាយបញ្ហាសេសសល់មួយចំនួន ដូចជា៖ ១-ការងារអនាម័យបរិស្ថានក្នុងទីរួមក្រុង និងទីប្រជុំស្រុក  ២-ការដោះស្រាយជម្លោះដីធី្លក្នុងមូលដ្ឋាន ៣-ការផ្តល់អត្តញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូ៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៥-បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ៦-បញ្ហាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តពិសេសបញ្ហាគ្រឿងញៀន និង ៧-បណ្តាញផ្លូវលំជនបទមួយចំនួនក្នុងភូមិ នៃឃុំសង្កាត់មានការខូចខាត៕ ដោយ៖ នាគស កោះកុង

226f08fa-9653-417b-9307-f44ad38966822dee08f6-6651-467a-8a11-a5854818526a 8d031ea8-6465-438f-b2b2-6550d1abd066  891b57bf-710c-4e14-984d-46125c63d154 88545499-ac89-43cb-adc6-945315cedf69

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More