Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមពិធីប្រកួតកីឡាជាតិលើកទី១ នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ។ ការប្រកួត គឺបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ តុលា រហូតដល់ថ្ងៃទី ៥ វិច្ឆិកា ២០១៦។ ពិធីបើកផ្លូវការនឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះ ដែលមានកីឡា ១៥ ប្រភេទ និងមាន១៨៩វិញ្ញាសារ។

នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ក្នុងការលើកស្ទួយនិងជំរុញវិស័យកីឡាជាតិអោយកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។

សូមប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួតកីឡា ជាតិ លើកទី១នេះអោយបានច្រើនកុះករទាំងអស់គ្នាកុំបី ខាន។ ជូនពរក្មួយៗកីឡាករទាំងអស់ទទួលជោគជ័យនៅក្នុងការប្រកួតនេះ៕

14563447_1135520386496457_5542014922326990418_n 14666210_1135520806496415_6863144490340937197_n 14666226_1135520859829743_8053520063350863690_n 14720431_416487885405989_8178232693241400223_n 14721603_1135520853163077_3613894828895283922_n 14725572_1135520896496406_8537358477365424580_n 14725683_1135520856496410_6128855517225733386_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More