Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ដ្រីវ័យចំណាស់ម្នាក់ដេកស្លាប់ជាច្រើនថ្ងៃ សង្ស័យជាករណីខ្យល់ គ (វីដេអូ)

ភ្នំពេញ៖ ស្ដ្រីវ័យចំណាស់ម្នាក់ដេកស្លាប់ជាច្រើនថ្ងៃ សង្ស័យជាករណីខ្យល់គ។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់កាលពីវេលាម៉ោង ២ នឹង ៤៥ នាទី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិមានជ័យ ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។សពស្រ្ដីរងគ្រោះមានឈ្មោះ ហឹម វណ្ណី ភេទស្រី អាយុ ៧៤ ឆ្នាំ មុខរបរអ្នករើសអេតចាយ នឹង មានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយមានក្លិនស្អុយអសោច ចេញពីបន្ទប់ស្រ្ដីរងគ្រោះ អ្នកជិតខាងបាននាំគ្នាគាស់បន្ទប់មើល ក៍ស្រាប់តែប្រទះឃើញស្ដ្រីដូចខាងលើ ដេកស្លាប់មានសភាពស្អុយរលួយទៅហើយ ភ្លាមៗនោះក៍បានរាយការណ៍ទៅដល់សម្ថកិច្ច។ ក្រោយពីធ្វើកោសល្យ វិច្ឆ័យរួចមកខាងសម្ថកិច្ចបានសន្និដា្ឋនថា ស្ដ្រីខាងលើពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន រួចមានបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី។ ដោយ អាត ចន្ធូ

ff814fda-2451-4aaa-acc4-95f49eaff2e9

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More