Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបទីតាំងគ្រឿងញៀនឃាត់បានមនុស្ស៣នាក់និងថ្នាំញៀន១០កញ្ចប់

ភ្នំពេញ៖ មុននេះបន្តិចវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង ឃាត់បានប្រុសស្រី៣នាក់  និងដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ។ ករណីខាងលើនេះដឹកនាំដោយលោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ សហការជាមួយលោក ហឹម គឹមសាន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយប៉ាក បានចុះបង្ក្រាបនៅចំនុចក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

មន្ត្រីព្រហ្មទណ្ឌឬស្សីកែវលោក កែម ថាវង្ស បានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចយើងបានឃាត់ខ្លួននោះទី១ឈ្មោះ គឹម បូរិន ភេទប្រុស អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ឃ្វៀង យ៉ាំងតី ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ហិន សុខធី ភេទស្រី អាយុ៦០ឆ្នាំ ទាំង៣នាក់ជាជន ជាតិ វៀតណាម ស្នាក់នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរបន្តនៅឡើយ។

20161027_172101

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More