Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពាក្យស្លោក ៥ឃ្លា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋជៀសអោយឆ្ងាយពីល្បែងស៊ីសង

ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានលើកឡើងថា ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ រដ្ឋបាលក្រុងព្រះសីហនុ បានសរសេរពាក្យស្លោក ៥ឃ្លា ដូចខាងក្រោម ហេីយពាក្យស្លោកទាំង ៥ឃ្លា នេះ រដ្ឋបាលក្រុងព្រះសីហនុ នឹងធ្វេីស្លាកដាក់ផ្សព្វ ផ្សាយតាមទីផ្សារ តាមដងផ្លូវ និងតំបន់នានា ក្នុងភូមិសាស្ត្រក្រុង។

១ គ្រប់ផ្សារ និងគ្រប់ទីកន្លែង គ្មានការបេីកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ

២  ល្បែងបំផ្លាញអនាគតអ្នក បំផ្លាញសុភមង្គលគ្រួសារអ្នក បំផ្លាញសន្តិសុខសង្គម និងបំផ្លាញការអភិវឌ្ឍន៍ប្រទេសជាតិ

៣  បេីស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ និងស្រលាញ់ជាតិ សូមកុំលេងល្បែង

៤ ពាក្យចាស់ប្រាប់ថា គាត់អត់ដែលឃេីញនរណាមានដោយសារលេងល្បែង គាត់ឃេីញមានតែរលាយដោយសារតែលេងល្បែង នឹងជីវិតចុងក្រោយ បេីមិនស្លាប់ ក៏សោយទុក្ខក្នុងគុក។

៥ មន្ត្រី ត្រូវបម្រេីការងារតាមតួនាទី និងភារកិច្ច តាមច្បាប់ចែង ដាច់ខាតមិនកាង ឬ ជួយបិទបាំងឲ្យមេល្បែង ឬ អ្នកលេងល្បែង៕

14721722_704771419673949_4593318993616387143_nimg_296851bc4b5f-ddea-4209-a4b0-43deb8ecdb41bf35434e-5d1a-423d-88fc-683f6af3f415 deck-of-cards pisey-2015-09-01-full-n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More