Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឧកញ្ញ៉ា ទន់ ឌៀត រងការចោទថា ប៉ុនប៉ងលុបអណ្តូងទឹកដែលជាអំណោយកាកបាទក្រហម(វីដេអូ)

ខេត្តកោះកុង៖រឿងអណ្ដូងទឹកមួយកន្លែងស្ថិតនៅភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទដែលមានការពាក់ពន្ធ័និងលោក ទន់ឌៀត កន្លងមកនោះរហូតមកដល់ពេលនេះ លោកទន់ឌៀត មិនទាន់បោះបង់នូវមហិច្ចតា ចង់បានដីអណ្តូងនោះនៅឡើយទេ ទោះបី សព្វថ្ងៃនេះ លោកទន់ឌៀតបានបើករបងឲ្យពលរដ្ឋក្នុងភូមិបានចូលទៅ ប្រើប្រាស់ទឹកអណ្តូង នោះហើយក្តី។

ស្ត្រីវយ័ចំណាស់បន្តិចដែលជាអ្នកភូមិនោះបាននិយាយរៀបរាប់ថា លោក ទន់ឌៀត នៅតែមានគំនិត រំលោភយក ដីអណ្តូងទឹកដែលកាកបាតក្រហម ផ្តល់ជូនពលរដ្ឋក្នុងភូមិ១នេះដដែល។

ស្ត្រីរូបនេះបានបន្តរថា លោកទន់ឌៀត គាត់មានគំនិត កែឆ្នៃ ជីកអណ្តូងថ្មីមួយទៀតនៅកន្លែងផ្សេង មានចម្ងាយឆ្ងាយពីភូមិហើយដោះដូរជាមួយអណ្តូងចាស់ តែពួកគាត់មិនព្រមទេ ព្រោះនៅក្នុងទឹកដីខេត្តកោះកុងនេះ មិនសម្បូរប្រភពទឹកសាបល្អដូចអណ្តូងកំពុងប្រើប្រាស់នេះទេ ភាគច្រើន ទឹកភ្លៀវ ទឹកជូ និងកន្លែងខ្លះទៀតទឹកស្អុយតែម្តង ដោយសារទីរួមខេត្តកោះកុងនៅជាប់សមុទ្រ។
ស្ត្រីដដែលបានបន្តរទៀតថា នៅពេលដែលលោកទន់ ឌៀត មកសម្រុះសម្រួល ជាមួយពួកគាត់ ដោយពួកគាត់ជាប្រជាពលរដ្ឋមិនព្រម ក៏និយាយ ជម្រុញឲ្យពួកគាត់ទៅប្តឹងកន្លែងណា ក៏ទៅប្តឹងទៅ។
ទាក់ទិនករណីវិវាទ រឿងអណ្តូងទឹក ដែលជា អំណោយរបស់កាកបាតក្រហមផ្តល់ជូនពលរដ្ឋនៅចំណុចខាងលើនេះ ពត៌កម្ពុជាយើងមិនអាចសុំការបំភ្លឺពីលោក ទន់ឌៀត បានទេនៅពេលនេះ ដោយគ្មានលេខទូរសព្ទ័ ៕ដោយ៖នាគស កោះកុង

img-20161013-wa0021 img-20161013-wa0023 img-20161013-wa0024 img-20161013-wa0025if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More