Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មិនគិតពីជីវភាពគ្រួសារ ប្រព្រឹត្តិល្បែងតាមដងផ្លូវត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ បញ្ហាភូមិឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះក្នុងចំណោគោលនយោបាយទាំង៩ចំណុច

គឺបទល្មើសល្បែងសីុសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះ តែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។

ជាក់ស្តែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ ២០១៦ អ្នកញៀនល្បែងបៀតាមដងផ្លូវចំនួន៣នាក់ ក្នុងចំណោមអ្នកលេងល្បែងបៀ ជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួន ខណៈដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង(បៀ) នៅចំនុចផ្លូវបេតុង ភូមិអូបែកក្អម សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ ម៉ក់ ហុង ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋតាមទូរស័ព្ទអោយជួយចុះបង្ក្រាប ទីតាំងលេងល្បែងតាមផ្លូវខាងលើ ដែលតែងតែបង្កការរំខានដល់អ្នកជិតខាង ទើបលោកបញ្ជអោយ សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លាដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងតែម្តង។
លោក សុខ សុផល នាយប៉ុស្តិ៍នរដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ អោយចុះបោសសំអាតល្បែងនានាតាមដងផ្លូវក្នុងមូលដ្ឋាន ទើបនៅព្រឹកនេះ លោកបានដឹកនាំកម្លាំងចុះទៅបោសសំអាតនៅចំណុចខាងលើ ក្នុងនោះឃាត់អ្នកញៀនល្បែងចំនួន៣នាក់ ដោយដកហូរបៀមួយហូរ លុយមួយចំនួន ម៉ូតូ៥គ្រឿង និងកង់១គ្រឿងផងដែរ។
 បច្ចុប្បន្នអ្នកញៀនល្បែងទាំង៣នាក់ខាងលើរួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕
49449b80-04eb-4fb7-9e9d-c1062fe5002e
26e55fc3-a99b-4d11-be59-f5fb6acdc254 83a0d36f-db92-4cfd-bff6-708db52d0d32 af922f6a-f29f-44f7-ae52-1cf3eb98dc42

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More