Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីទាស់អត់ទឹកដោះអោយកូនបៅ ខណៈប្តីចុះចោលតាំងពីទារកនៅក្នុងផ្ទៃ៧ខែ ទទួលអំណោយពីអនុសាខាស្រុកជើងព្រៃ និងសប្បុរសជន

កំពង់ចាម៖ នៅល្ងាចថ្ងៃទី ២៨ តុលា ២០១៦ អនុសាខាកាកបាទក្រហមស្រុកជើងព្រៃ ដឹកនាំដោយ លោក ឆាយ វ៉ាន់ស៊ី អភិបាលស្រុកជើងព្រៃ រួមដំណើរដោយ លោកអភិបាលរងស្រុកទទួលបន្ទុកខាងកាកបាទក្រហមលោក ជាង សែ អធិការរងស្រុកជើងព្រៃ លោក តូ សុផល នាយកព័ត៌មាន ធី អិន អិន និងភរិយា  លោក សុខ ស៊ី ឌី ភ្នាក់ងារព័ត៌មានទូរទស្សន៍ហង្សមាស និង លោក រាជ សារ៉ាត់ ភ្នាក់ងារព័ត៌មានទូរទស្សន៍លេខ ៣ និង Post News  បាននាំយកនូវអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកជើងព្រៃ និងសប្បុរសជន ទៅជូនដល់ផ្ទះបងស្រីដែលមានបញ្ហាជីវភាព ខណៈទើបសំរាលបុត្របាន២ខែតែគ្មានទឹកដោះបំបៅកូន ហើយកំពុងទាស់រ៉ាំរ៉ៃ ដោយលោកប្តីបានរត់ចោលតាំងពីពរពោះបាន៧ខែ។

 បងស្រី ឈ្មោះ ហ៊ាន អែម អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មានកូនម្នាក់អាយុ២ខែត្រូវបានប្តីចុះចោលចាប់តាំងពីពេលមានផ្ទៃពោះបាន៧ខែ បច្ចុប្បន្ន គ្មានផ្ទះសំបែងស្នាក់អាស្រ័យ រស់នៅជាមួយម្តាយចាស់ជរាអាយុ៨៤ឆ្នាំកំពុងវង្វេងទៀតផង ។

អំណោយដែលអនុសាខាកាកបាទក្រហមស្រុកជើងព្រៃរួមមាន៖

អង្ករមួយការ៉ុង ៣០ គីឡូ (មុង ភួយ ខ្នើយ កន្ទេល  សំភារៈផ្ទះបាយ) និងថវិការមួយចំនួន។

ដោយឡែកសប្បុរសជនទាំងក្នុង និងក្រៅស្រុកក៍បានជួយឧបត្ថមដែរដូចជា៖

១. លោកស្រី វណ្ណនី អុីន រស់នៅ សហរដ្ឋអាមេរិក ជួយ ឧបត្ថម ១០០ ដុល្លារ

២. ប្អូនស្រី គង់ សុខឈាង អាជីករ ឧបត្ថម ៥ដុល្លារ

៣. ព្រះចៅអធិការវត្តសែនសុខ មី ១កេស

៤. លោក សុខ ស៊ីឌី ភ្នាក់ងារព័ត៌មានទូរទស្សន៍ហង្សមាស អង្ករ ៣ ការ៉ុង។

បងប្អូនសប្បុរសជនមានបំណងចង់ជួយសង្គ្រោះជីវតិដ៍កំសត់នេះ សូមទាក់ទង មកខ្ញុំបាទ តូ សុផល នាយកព័ត៌មាន TNN តាមរយៈលេខទូរស័ព្ទ ៖ 097 4444 174 / 096 38 9999 7 ។

Visit us: tnn-news.com

Oofficial fabook Page : TNN

img_3640 img_3643 img_3664 img_3679img_3648 img_3652 img_3661 img_3669 img_3671 img_3676 img_3687 img_3688 img_3690 img_3693

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More