បណ្តាញព័ត៌មានធីអិនអិនសូមលំឱនកាយ ក្រាបថ្វាយបង្គំ ថ្វាយព្រះសព្វសាធុកាពរជ័យ ថ្វាយព្រះពរព្រះមហាក្សត្រ តាមរយៈអត្ថបទកំណាព្យក្រោមចំណងជេីង ថា÷”ថ្វាយព្រះពរព្រះមហាក្សត្រ”

TNNកំណាព្យខ្មែរ៖ ថ្ងៃនេះគឺជាថ្ងៃនក្ខតប្ញក្ស ជាថ្ងៃគម្រប់ ខួប១២ព្រះវស្សានៃព្រះរាជពិធីរាជាភិសេក ឡេីងគ្រងរាជ្យ

ព្រះសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទតូ សុផល ប្រធានព័ត៌មានធីអិនអិន ខ្ញុំបាទសំបុល វិជ្ជា និពន្ធនាយកព័ត៌មាន ខ្ញុំបាទដួង អរុណ រង្សី និពន្ធកំណាព្យកាពឃ្លោង និងសហការីសូមលំឱនកាយ ក្រាបថ្វាយបង្គំ សូមថ្វាយព្រះសព្វសាធុកាពរជ័យ តាមរយៈអត្ថបទកំណាព្យមួយក្រោមចំណងជេីងថា÷”ថ្វាយព្រះពរព្រះមហាក្សត្រ” (បទពាក្យប្រាំពីរ)

១.បណ្តាញព័ត៌មានធីអិនអិន សូមឱនសិរសីលៃហត្ថា
បង្គំនឹកគុណធ្ងន់ថ្លៃថ្លា មាតាបិតាខ្ញុំនេះនៃ។

២.ព្រះពុទ្ធព្រះធម៌សង្ឃជាម្ចាស់ ព្រះពុទ្ធទ្រង់ត្រាស់ច្បាស់លោកីយ៍ ទូន្មានប្រៀនប្រាប់ជនប្រុសស្រី
គួរគិតគប្បីប្រព្រឹត្តល្អ។

៣.ទូលព្រះបង្គំលំឱនកាយ ចងកាព្យបរិយាយថ្វាយព្រះពរ អង្គព្រះមហាក្សត្រពិតបវរ ទសពិធរាជធម៌ល្អថ្លៃថ្លា។

៤.ម្ភៃប្រាំបួនចួនថ្ងៃជោគជ័យ ព្រះរាជពិធីគ្រងរាជ្យក្សត្រា
គឺគម្រប់ខួបដប់ពីរវស្សា(១២ឆ្នាំ) ទ្រង់បានសុខាក្សាន្តព្រះទ័យ។

៥.បារមីទេវតាគ្រងស្វេតច្ឆ័ត្រ(ព្រះរាជបល្ល័ង្គ)
កម្ចាយបង់បាត់ខ្ចាត់ទុក្ខភ័យ សូមទ្រង់ជួបតែសុខសួស្តី
ជួបសុខសិរីកុំឃ្លាតឃ្លា។

៦.រោគាព្យាធិមានទាំងឡាយ សូមចៀសអន្តរាយឆ្ងាយអង្គា(ព្រះកាយ) សូមទ្រង់រីករាយគ្រប់ទិវា
កុំបីគ្រាំគ្រាព្រួយហរទ័យ(ចិត្ត)។

៧.សូមទ្រង់ចៀសផុតរោគព្រះឈួន(ជម្ងឺ)
ព្យាធិរុកគួនអង្គក្សត្រថ្លៃ ឧបទ្រពគ្រប់សព្វនាំចង្រៃ
សូមចៀសចេញឆ្ងាយពីភស្តា(ស្តេច)។

៨.សូមគ្រងជាម្លប់សព្វប្រជា គ្រប់ទីនានាក្នុងសីមា(ប្រទេស) មន្ត្រីជាន់ថ្នាក់ជាក់រាជការ
ក្នុងដែនរដ្ឋាព្រះនគរ។

៩.សូមព្រះបញ្ញាទ្រង់វាងវៃ សូមទឹកព្រះទ័យល្អបវរ
សន្តោសករុណាទសពិតធម៌(ធម៌ទាំង១០)
ដល់រាស្ត្រក្រីក្រទាំំងប្រុសស្រី។

១០.យាងតាមមាគ៌ាវរបិតា វីរក្សត្រាលោកប្រពៃ(ព្រះបរមរតនកោដ្ឋ) ទ្រង់បន្សល់ទុកគ្រប់ស្នាដៃ
ចាំក្នុងដួងចៃគ្មានថ្ងៃភ្លេច។

១១.សូមព្រះជន្មាទ្រង់យឺនយូរ កុំបីប្រែប្តូរវែងជានិច្ច
សម្រេចជោគជ័យគ្រប់ភារកិច្ច កុំបីកែគេចជួបបរា(បរាជ័យ)។

១២.ទោះដល់ទីណាទ្រង់សុវត្ថិ(សុវត្ថិភាព)
កម្ចាយបង់បាត់នូវទុក្ខភ័យ ទោះយាងទីជិតឬទីឆ្ងាយ
សូមសុខព្រះកាយកុំឃ្លាតឃ្លា។

១៣.សូមព្រះពុទ្ធពរបួនប្រការ ថ្វាយជូនក្សត្រាព្រះរាជា
កេីតមានដល់ទ្រង់គ្រប់វេលា គ្រប់ទិនទិវាសុខសួស្តី។

១៤.ឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ពិតច្បាស់ប្រត្យក្សជាក់សិរី
ទេវតាជួយគ្រងក្នុងឆ្នាំថ្មី ថ្វាយព្រះពរជ័យជូនព្រះអង្គ។

១៥.បួងសួងបែរបន់រតនត្រៃ គុណកែវទាំងបីលៃឃុំគ្រង
ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ តាមថែព្រះអង្គនរបតី(ស្តេច)។

១៦.ពាក្យពេចន៍ឃ្លោងឃ្លាជាអក្ខរា ខុសឆ្គងត្រង់ណាត្រាប្រណី បេីមានលេីសលស់ហួសសម្តី
កាព្យថ្វាយពរជ័យអង្គក្សត្រា។

១៧.បង្គំជូនពរពុកនិងម៉ែ សូមលោកជួបតែក្តីសុខា
ទៅទីឆ្ងាយជិតសុខកាយា សម្រេចប្រាថ្នាបានជោគជ័យ។

១៨.មិនភ្លេចជូនពរដល់ញាតិមិត្រ
មិនថាឆ្ងាយជិតមិត្រប្រុសស្រី ជួបតែក្តីសុខផុតទុក្ខភ័យ
ប៉ងប្រាថ្នាអ្វីសមប្រាថ្នា។

១៩.ខ្ញុំសូមអរគុណដោយចិត្តស្មោះ តែងតែសន្តោសប្រោសមេត្តា គាំទ្រកំណាព្យកាព្យអក្ខរា
រូបខ្ញុំនេះណាចារចងក្រង។

២០.គោរពសូមលាញាតិប្រុសស្រី មាមីងតាយាយអ៊ំប្អូនបង ពាក្យពេចន៍សារសព្ទចាប់សារសង
ចំណារចំណងចប់សេចក្តី។

និពន្ធ និងរក្សាសិទ្ធិដោយTNN: លោក ដួង អរុណរង្សី ២៩.តុលា.២០១៦ រាជធានីភ្នំពេញ។

img-20161029-wa0070img-20161029-wa0068

img-20161029-wa0067d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More