Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ ០២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

សៀមរាប៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ដែលរក្សាទុកប្រើប្រាស់ និង ចែកចាយគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ករណីនេះកើតឡើងកាលពីវេលាម៉ោង ២២ៈ៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ។

ក្រោយពីបានធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងគ្រឿងញៀនរួចមក ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួនមកធ្វើការសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ប្រភពពីនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងគ្រឿងញៀនជាប្រភេទម៉្សៅមេតំហ្វេតាមីនម៉ាទឹកកកចំនួន ០២កញ្ចប់ មានទម្ងន់ ១០ក្រាម និងទូរស័ព្ទដៃ ០៣គ្រឿង។

ជនសង្ស័យមាន
១-ឈ្មោះ ដួង វាសនា ហៅសេងស ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំស្រែជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅមិនពិតប្រាដក (ជួញដូរ និងប្រើប្រាស់)។
២-ឈ្មោះ ពេជ្រ រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់)។

ជនសង្ស័យក្រោយពីបានធ្វើការសាកសួររួច មកត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ចាត់ការតាមនីតិវិធីច្បាប់។

ដោយ រើត សុធី

14908211_418214228566688_4593100144820730929_n 14908413_418214231900021_3815818862477617344_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More