Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឈ្មួញរកស៊ីុដឹកឈើយ៉ាងសកម្មនៅស្រុកឱរ៉ាល់គម្រាមចង់គំនុំអាឃាតសហការីនគរមាសប្រចាំខេត្តកំពង់ស្ពឺក្រោយសមត្ថកិច្ចបង្ក្រាបឈើជិត4ម៉ែត្រគូប

ខេត្តកំពង់ស្ពឺ៖ប្រភពខ្សឹបប្រាប់ថាជនទី១ឈ្មោះទីឈែ័រ ភេទប្រុសជនទី២ឈ្មោះរ៉េតនី.ភេទប្រុសត្រូវជាប្អូនថ្លៃរ រស់នៅភូមិធម្មទ័យឃុំយុទ្ធសាមគ្គីស្រុកឪដុងខេត្តកំពង់ស្ពឺបានគំរាមមកលើសហការីនគមាសប្រចាំខេត្តកំពង់ស្ពឺឈ្មោះឈនមករា.តាមរយៈមន្ត្រីម្នាក់ សូមមិនបាញ់ចេញឈ្មោះកាលពីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦ថាមិនអោយបានសុខឡើយខណៈពួកគេខឹងយ៉ាងខ្លាំងក្រោយសមត្ថកិច្ចចម្រុះចុះចាប់ឈើប្រណិតរបស់ពួកគេប្រមាណ4ម៉ែត្រគូប.កាលពីរសៀលថ្ងៃទី27ខែតុលាឆ្នាំ2016នៅទីតាំងស្តុបឈើមួយកន្លែងស្ថិតក្នុងភូមិល្ងឹមឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

គួរំលឹកថាកម្លាំងចម្រុះស្រុកឪរ៉ាល់ចុះបង្ក្រាប់បទល្មើសព្រៃឈើដែលក្រុមឈ្មួញយកមកលាក់ទុកនៅមុខរបងក្រុមហ៊ុនកំពង់ស្ពឺសូរគឺរបស់លោកឧញ្ញា៉ លី យ៉ុងផាត់។

ក្នុងការចុះបង្ក្រាបទីតាំងលាក់ឈើខាងលើនេះកម្លាំងចម្រុះស្រុកឪរ៉ាល់បានដកហូតប្រភេទឈើធ្នុងមានមុខ១៨ដុំប្រវែង១ម៉ែត២តឹកមានចំនួន៣៨ដុំនិងឈើរាជឈើកុលសុទ្ធតែមុខកាត់ធំៗមុខ80.40និង50កំរ៉ាស់៥ហ៊ុនប្រវែង២មែត៧០ចំនួន៥៩សន្លឹក។

វត្ថុតាងដែលបានរឹបអូសទាំអស់នោះត្រូវបានកម្លាំងចម្រុះដឹកយកមករក្សាទុកនៅសាលាស្រុកឪរ៉ាល់ស្ថិតក្នុងឃុំសង្កែសាទបស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺនិងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់។

ដោយមានរឿងបែបនេះហើយបានធ្វើអោយថៅកែឈើ២នាក់នេះខឹងយ៉ាងខ្លាំងទៅលើលោក ឈន មករាភ្នាក់ងារសារព័ត៍មាននគមាសប្រចាំខែកំពង់ស្ពឺ ។ ការគំរាមសម្លាប់គិតទុកជាមុនរបស់បុគ្គុលទាំងពីរនាក់ខាងលើនេះគឺបំបាក់ទឹកចិត្តអ្នកសារព័ត៍មានដែលកំពង់បំពេញភារៈកិច្ចក្នុងវិស័យព័ត៍មានយ៉ាងធ្ងន់ធ្ងរ បើថ្ងៃក្រោយ លោក ឈន មករាមានគ្រោះថ្នាក់ដោយប្រការណាមួយនោះសូមសម្ថកិច្ចតាមដានឬចោទប្រកាន់អ្នកទាំងពីរនាក់ខាងលើជានាក់ទទួលខុសត្រូវ។ ប្រភព៖ សហការីនគរមាសប្រចាំខេត្តកំពង់ស្ពឺ

9fab125e-d37f-48fb-b9af-667e99aa62e2 ddf8a8ce-cf28-43ba-99aa-a6f77336f743 debaf09b-766b-4d26-bd59-ae8e9dc4ba4bvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More