Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(វីដេអូ) ក្រុមអ្នកញៀនល្បែង ឆ្នោតយួន និង បៀរ ១២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខាងក្រោយអធិការដ្ឋានខណ្ឌសែនសុខ

ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង អោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តធ្វើការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងយោងតាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អោយស្នងការនគរបាលរាជធានី-ខេត្តអនុវត្តន៍អោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។  ជាក់ស្តែងនៅរសៀលថ្ងៃទី ៣០ តុលា ឆ្នាំ ២០១៦ កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង (កត់ឆ្នោតយួន និង លេង បៀ)  ក្នុងនោះសមត្ថកិច្ចឃាត់ខ្លនអ្នកញៀនល្បែងចំនួន ១២ នាក់ (ប្រុសម្នាក់)។ ដែលមានទីតាំងស្ថិតនៅផ្ទះសង់ថ្មី ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមអ្នកញៀនល្បែងខាងលើរួមមាន៖

១ ឈ្មោះ អ៊ីម ចន្ថា ភេទស្រី អាយុ ៣៥ ឆ្នាំ ជាអ្នកកត់ឆ្នោតយួន ស្នាក់នៅភូមិកើតហេតុខាងលើ។

២ ឈ្មោះ អ៊ុក ចាន់ធួន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាម្ចាស់ផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។

៣ ឈ្មោះ អ៊ីម សុផាន់ ភេទស្រី អាយុ ៣៣ឆ្នាំ ជាម្ចាស់ផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។

៤ ឈ្មោះ ហេង សោភ័ណ្ឌ  ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ។

៥ ឈ្មោះ មុំ ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។

៦ ឈ្មោះ សំ អាន  ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។

៧ ឈ្មោះ យឹម សុខវឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។

៨ ឈ្មោះ ជ្រឹង សុខលាង ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។

៩ ឈ្មោះ ជ្រឹង សុខលាង ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។

១០ ឈ្មោះ ផាន់ ណេត ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

១១ ឈ្មោះ ឈុន ភឿន  ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅ ភូមិពោងពាយ  សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ។

១២ ឈ្មោះ ជូរ ស្រីឡា  ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិអណ្តូង៣  សង្កាត់គោករការខណ្ឌព្រែកភ្នៅ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ ម៉ក់ ហុង ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋតាមទូរស័ព្ទអោយជួយចុះបង្ក្រាប ទីតាំងលេងល្បែងស៊ីសងខាងលើ ទើបលោកបញ្ជាកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី សហការណ៍កម្លាំងព្រហ្មទណ្ឌខណ្ឌ ចុះទៅ បោសសំអាតនៅចំណុចខាងលើ ក្នុងនោះឃាត់អ្នកញៀនល្បែងចំនួន១២នាក់(ប្រុសម្នាក់) ដោយដកហូរសំភារៈពាក់ព័ន្ធនិងល្បែងស៊ីសងមួយចំនួន។
 បច្ចុប្បន្នអ្នកញៀនល្បែងទាំង១២នាក់ខាងលើរួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

9e7c354d-6160-4858-b004-ddfe2603c008 c4d99578-f17d-4bd2-bfd2-f76770b3ac2a dad0e7a7-6211-4c18-9d7a-862cc5328ec1d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More