Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(វីដេអូ) ច្បាមស្ត្រីមេខ្លោងចែកចាយគ្រឿងញៀន ក្របួចបានទាំងអ្នកញៀនអាប៉ោងមួយវង់

ភ្នំពេញ៖ នគបាលប៉ុស្តិ័ទឹកថ្លាចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនស្ត្រីម្នាក់ជាប់ពាក់ព័ន្ធ ជាអ្នកជួញដូរ យ៉ាងសកម្ម  និងឃាត់ខ្លួនបុរស៤នាក់ ពាក់ព័ន្ធនិងល្បែងស៊ីសង(លេងអាប៉ោង)។ ករណីបង្រ្កាបនេះ កាលពីម៉ោង ១៥ និង ៣០នាទី ថ្ងៃទី ៣០ តុលា ២០១៦ នៅចំណុច ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី ១ ឈ្មោះ សេង រតនា ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

ទី ២ ឈ្មោះ រតនៈ  បញ្ញា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ទី ៣ ឈ្មោះ ប្រាក់ រតនៈ អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ទី ៤ ឈ្មោះ ជា ឡេង ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទី ៥ ឈ្មោះ ខុន រុណ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចចុះច្បាមមុខសញ្ញាស្រ្តីជួញដូរគ្រឿងញៀនខាងលើ ក្រោយពីមានការចង្អុរបង្ហាញពីយុវជន២នាក់ដែលជាអ្នកទិញថ្នាំញៀនជក់ ខណៈដែលកម្លាំងសមត្ថកិច្ច ចុះទៅដល់គោលដៅក៍ប្រទះឃើញ ក្រុមអ្នកញៀនល្បែង ៤នាក់លេងអាប៉ោង ក៍ឃាត់ខ្លួនទាំង៤នាក់តែម្តង។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតថ្នាំញៀន ប្រភេទក្រាមស ថ្លា ២កញ្ចប់តូច ជញ្ជីងថ្លឹង១ ចានអាប៉ោង និងផ្តិលគ្របមួយ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

f16603ce-c4d2-4619-a09a-85e68325fa308cc7dfc9-6e5c-4ee8-a584-0cc102ceac78 3394fa44-db7b-421d-9615-b5a399008853 cc5b515c-d723-4017-a8d5-7b7393b0aee7

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More