Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងស្រាជិះម៉ូតូបុកបង្គោលភ្លើង ហេីយជ្រុលទៅបុករបងសកលវិទ្យាល័យ IIC ស្លាប់ភ្លាមៗក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូ MSX ស្លាកលេខភ្នំពេញ 1FQ-6690 ទៅបុកបង្គោលភ្លើង ហេីយជ្រុលទៅ បុក របងសកលវិទ្យាល័យIIC ពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងចិញ្ចេីមផ្លូវស្លាប់ភ្លាមៗក្នុងធ្លុកឈាម នៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខសកលវិទ្យាល័យIIC សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ នៅវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណហេីយ ឈ្មោះ តែ គាងហេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយកេីតហេតុសមត្ថកិច្ចចុះធ្វេីការពិនិត្យវាស់វែង និងប្រគល់សពអោយសាច់ញាតិយកទៅតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ។

14877156_355193538149792_1574059835_n 14886272_355193524816460_647334167_n 14914691_355193541483125_453888854_n 14914797_355193504816462_1719135627_n 1 of 4,893

ចំនួនអ្នកទស្សនា
  • 0
  • 270
  • 1,736
  • 8,766,509

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More