Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លួចកៅស៊ូក្រែបនៅរោងចក្រស្បែកជើងខាលីងតុន ត្រូវសមត្ថកិច្ចស្រុកជើងព្រៃ ឃាត់ខ្លួន៣នាក់

កំពង់ចាម៖ នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៦ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឲ្យឃុំខ្លួនលេខ៦៨៨ លេខ៦៨៩ និងលេខ៦៩០ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន០៣នាក់ពីបទៈលួច និងផ្សំគំនិត១.ឈ្មោះ ពូល ណាង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ទីកន្លែងកំណេីតភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
២.ឈ្មោះ ស្រ៑ុន សុខវ៉េង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរមុខរបរ កម្មករទីកន្លែងកំណេីតភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣.ឈ្មោះ ឡៃ លីន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងកំណេីតភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុក ជេីងព្រៃ ខេត្តកំពង់ចាម។

គួររំលឹកផងដែលថាៈ វេលាម៉ោង៨ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបងបានទទួលព័ត៌ មានពីឈ្មោះ តូច ពីសី ភេទប្រុស អាយុ២២ឆ្នាំនៅភូមិតានប់ឃុំត្នោតស្រុកបាទីខេត្តតាកែវមុខរបរ ផ្នែកចាត់ការទូទៅរោងចក្រស្បែកជើងខាលីងតុនភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានប្តឹងថា: មានចោរ
ចូលលួចកៅស៊ូក្រែបនៅក្នុងរោងចក្រកាលពីម៉ោង២០ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។
ក្រោយទទួលពត៌មានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជេីងព្រៃនិងប៉ុស្តិ៍រដ្ឋបាលខ្នុរដំបងធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ដែលកំពុងដឹកជ័រកៅស៊ូក្រែបនៅក្នុងចំការចន្ទីរក្រោយរោងចក្រ(ក្រៅ របង)។នឹងស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យជាសន្តិសុខម្នាក់ទៀតពាន់នឹងបទផ្សំគំនិត។
វត្តុតាងចាប់បានមាន:ជ័រក្រែបចំនួន២០ដុំស្មេីនិង២០×៣៤គីឡូក្រាម ស្មើនិងសរុប៦៨០គីឡូក្រាមដាក់លើរម៉កសន្តោម៉ូតូMDពណ៌ក្រហម។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគាររួចរាល់ហេីយ៕

អត្ថបទ:ក្រុមផ្សព្វផ្សាយ
រូបភាព:ដំបងមាស០១

10f2ec22-79fe-455c-9950-cce8a163b87f

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More