Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុករថយន្តពីក្រោយហោះផ្លោង របួសធ្ងន់ម្នាក់និងស្រាលម្នាក់

ភ្នំពេញ៖ ជនជាតិចិនពីរនាក់ប្ដីប្រពន្ធបើករថយន្តសេរីទំនើបបានបត់ចូលខុនដូរ ត្រូវម៉ូតូបើកលឿនពេកជ្រុលទៅបុក បណ្ដាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច Bellevue ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

 
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនពីរនាក់ប្ដីប្រពន្ធ ជិះរថយន្តឡង់គ្រីស័រសេរីទំនើប០១៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2AX-1188 បើកតាមបណ្ដោយផ្លូវទន្លេសាបទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ចូលខុនដូរស្រាប់តែមានម៉ូតូឌ្រីមសង់០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CW-9656 ជិះដោយយុវជនពីរនាក់ ស្របមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តខាងឆ្វេងពេញទំហឹងបណ្ដាលផ្លោងចេញពីម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

 

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯក ជនដឹកយកទៅសង្គ្រោះភ្លាម ៗចំណែកម៉ូតូ និងរថយន្តរងការខូតខាតដូចគ្នា។
ភ្លាមនោះដែរសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយជាក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161031-wa0003

img-20161031-wa0013 img-20161031-wa0010 img-20161031-wa0008 img-20161031-wa0007}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More